ទិញសុទ្ធតែឡាន Lamborghini មកសុំមិត្តស្រីរៀបការ ចុងក្រោយបានត្រឹមទឹកភ្នែក (មានវីដេអូ)
- ព្រហស្បតិ៍, 25 តុលា 2018 03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញសុទ្ធតែឡាន Lamborghini មកសុំមិត្តស្រីរៀបការ ចុងក្រោយបានត្រឹមទឹកភ្នែក (មានវីដេអូ)
ចន្លោះមិនឃើញ
បុរសជនជាតិចិនសម្បូរទ្រព្យម្នាក់ បានត្រឹមតែទឹកភ្នែក ក្រោយទិញសុទ្ធតែឡាន Lamborghini មកសុំមិត្តស្រីរៀបការ តែចុងក្រោយត្រូវនាងបដិសេធ។
ហេតុការណ៍នេះបានកើតឡើង នៅខាងក្រៅផ្សារទំនើប Wanda Plaza ក្នុងទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ បុរសខាងលើបានទិញឡានម៉ាក Lamborghini ពណ៌ទឹកក្រូចមួយគ្រឿង រួមទាំងមានប៉េងប៉ោង ផ្កាកុលាប និង កាំជ្រួចផងដែរ ដោយសង្ឃឹមថានាងនឹងយល់ព្រម។
នៅក្នុងខ្សែវីដេអូឃ្លិប បានបង្ហាញឲ្យឃើញ បុរសខាងលើលត់ជង្គង់សុំមិត្តស្រីរៀបការ ខណៈមនុស្សជាច្រើនកំពុងចោមរោមមើល។ ខាងក្រោមនេះគឺជាការសន្ទនារវាងអ្នកទាំងពីរ៖
ខាងប្រុស៖ «ខ្ញុំបានទិញឡានស្ព័រដែលនាងចូលចិត្ត»
ខាងស្រី៖ «ខ្ញុំសុំទោស ខ្ញុំមិនចង់បានវាទេ ខ្ញុំសុំទោស»
ខាងប្រុស៖ «ខ្ញុំមានលុយ ខ្ញុំអាចទិញវាប៉ុន្មានគ្រឿងក៏បានដែរឲ្យតែនាងចង់បាន រៀបការជាមួយខ្ញុំទៅ! រៀបការជាមួយខ្ញុំទៅ!»
ខាងស្រី៖ «បើមានលុយ ម៉េច?»
បន្ទាប់មកខាងស្រីក៏បានដើរចេញទៅបាត់តែម្ដង។
ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖