បើ​អ្នក​ដឹង​ថា​​កុំព្យូទ័រ "គម្ពីរ" មាន​អេក្រង់​​ប្រភេទ​នេះ​ អ្នក​នឹង​ពេញ​ចិត្ត​ស្ដូក​ហ្មង! ​​

  • 2018-10-25 04:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ដាក់​ឱ្យ​ធ្វើតេស្ត​ក្នុង​ព្រឹត្តិការណ៍​បាខេម​អាស៊ាន​ថ្មីៗ​នេះ កុំព្យូទ័រ​ស្នាដៃ​កូន​ខ្មែរ "គម្ពីរ" ទទួល​បាប​ការ​ចាប់​​អារម្មណ៍​ច្រើន ជា​ពិសេស​រៀង​ដ៏​ស្ល៊ីម និង Software របស់​វា។ ​

បន្ថែម​លើ​នេះ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​"គម្ពីរ" មាន​​បំពាក់​​​អេក្រង់ "អាំងតេក្លែរ" មាន​ Resolution ខ្ពស់ គ្មាន​​ចំណាំង​ប្លាត ឬ​កុង​ពន្លឺ ដូច​កុំព្យូទ័រ​និង​ទូរសព្ទ​មួយ​ចំនួន​នោះ​ឡើយ ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​។ នេះ​បើ​តាម​លោក ធុល រិទ្ធី សហ​ស្ថាបនិក​ក្រុមហ៊ុន SmallWorld អ្នក​បង្កើត​កុំព្យូទ័រ​​គម្ពីរ ប្រាប់​មក​កាន់ Sabay។

លោក រិទ្ធី បន្ត​ថា៖ "កុំព្យូទ័រ​ផ្សេង​ ពេល​យើង​បើក​មក​ វា​ចាំង​ភ្នែក​យើង ប៉ុន្តែ​ស្រ្កីន​អាំងតេក្លែរ​នេះ ពេល​យើង​បើក​មក​ក៏​វា​អត់​​មានចំណាំង​ប្លាត​ទេ"។

កុំព្យូទ័រ​យួរ​ដៃជំនាន់​ទី​មួយ "គម្ពីរ" ដែល​​ Software របស់​វា​ផលិត​ដោយ​កូន​ខ្មែរ ​Hardware ផលិត​ដោយ​ក្រុមហ៊ុនបរទេស​ធំៗ និង​តម្លើង​នៅ​ចិន​នេះ បាន​នាំ​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ កាលពីពេលថ្មីៗ​កន្លង​ទៅ ពោល​គឺ​មាន​ចំនួន​ ១ ០០០ គ្រឿង។

បើ​តាម​លោក ធុល រិទ្ធី កុំព្យូទ័រ​នេះនឹង​ត្រូវ​ប្រគល់ជូន​អ្នក​ដែលបាន​បញ្ជាទិញ នៅ​ថ្ងៃ​ទី ​២៧ ខែ​តុលា ឆ្នាំ​ ២០១៨ ខាងមុខ ហើយ​លោក​មាន​សុទិដ្ឋិនិយម​ដែរថា ក្រុមហ៊ុន​នឹង​លក់​អស់​នៅ​ចុង​ឆ្នាំ​នេះ​តែ​ម្ដង។ ក្រោយទទួលបាន​ការចាប់អារម្មណ៍ខ្លាំង និង​គាំទ្រ​ច្រើន លោក រិទ្ធី ក៏​គ្រោង​ទិញ​ម៉ាស៊ីន​ផលិត Motherboard ផង​ដែរ ដើម្បី​បង្កើន​ភាព​ងាយស្រួល ហើយ​យ៉ាងយូរ​បំផុត​នៅ​ខែ មករា ឆ្នាំ​ ២០១៩៕

អត្ថបទពាក់ព័ន្ធកុំព្យូទ័រគម្ពីរ

អត្ថបទ៖ អ៊ុំ សុភក្តិ