ថ្លោះធ្លោយ​ធ្វើ​ឲ្យ ២០០ លាន​គណនី​រង​ការ​វាយប្រហារ Yahoo ត្រូវ​សង​ថ្លៃ​ខូចខាត​មិន​ចេះ​តិច​

  • 2018-10-25 12:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​សារព័ត៌មាន Associated Press ក្រុមហ៊ុន Yahoo បាន​ព្រមព្រៀង​លើ​ការ​សង​ថ្លៃ​ខូចខាត​ក្នុង​ទំហំ​សាច់​ប្រាក់ ៥០ លាន​ដុល្លារ ក្រោយ​បង្ក​ឲ្យ​មាន​ការ​បែកធ្លាយ​ទិន្នន័យ​ប្រមាណ ២០០ លាន​គណនី​នៅ​សហរដ្ឋអាមេរិក​និង​ប្រទេស​អ៊ីស្រាអែល។

កកាយ​រឿង​ចាស់​នា​ឆ្នាំ ២០១៣ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​អាមេរិក​ក៏​ធ្លាប់​បង្ក​ផល​ប៉ះពាល់​ដល់ ៣ ពាន់​លាន​គណនី​ទូទាំង​សកលលោក លុះ​មួយ​ឆ្នាំ​បន្ទាប់​ក៏​រង​រឿង​អាស្រូវ​បែក​ធ្លាយ​ទិន្នន័យ​អ្នក​ប្រើ ៥០ លាន​នាក់​ផ្សេង​ទៀត ពោល​គឺ​ព័ត៌មាន​ទាក់ទង​ឈ្មោះ ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត អាសយដ្ឋាន Email កូដ​សម្ងាត់ និង​ពេល​ខ្លះ​សូម្បី​តែ​ព័ត៌មាន​ទាក់ទង Security Question ក៏​ត្រូវ​បាន​វាយប្រហារ​ផង​ដែរ។

យ៉ាងណាមិញ​មិន​មែន​តែ Verizon ជា​ក្រុមហ៊ុន​មេ​របស់ Yahoo សព្វថ្ងៃ​ត្រូវ​ចំណាយ​ទាំង​ដុល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ Verizon នឹង​ជួយ​បាន​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ខណៈ ៥០ ភាគរយ​ផ្សេង​ទៀត​ត្រូវ​ទូទាត់​ជាមួយ​ក្រុមហ៊ុន​មេ​ចាស់​គឺ Altaba Inc., ជា​អ្នក​កាន់កាប់ Yahoo មុន​កិច្ច​ព្រមព្រៀង​ជាមួយ Verizon ឈាន​ដល់​ការ​សម្រេច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា