មិនស្មានសោះ តារាជើងចាស់ ឌី សាវ៉េត បានច្រៀងបទ «ស្នេហ៍ឆ្លងវេហាស៍» ទាំងភាសាខ្មែរ និងថៃ (វីដេអូ)

  • 2018-10-31 01:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ «ស្នេហ៍ឆ្លងវេហាស៍» ចំណងជើង รักข้ามขอบฟ้า Ruk Kham Khop Fa ជាភាសារថៃ ជាចម្រៀង​ដែល លោកស្រី ឌី សាវ៉េត ច្រៀងរួមគ្នាជាមួយ លោក ស៊ីន ស៊ីសាមុត ទាំងភាសារថៃ និងខ្មែរ ក្នុងភាពយន្តផលិតរួមគ្នាជាមួយថៃ ចំណងជើងថា «ជីវិតឆ្លងដែន» នេះបើតាមការបញ្ជាក់ផ្ទាល់របស់លោក ស្រី ក្នុងកម្មវិធី មហោស្រពភាពយន្តខ្លីចតុមុខ។

ឆ្នាំ ២០១៨ នេះក្រុមព្រះសុរិយាបានរកឃើញខ្សែភាពយន្តខ្មែរ និងចម្រៀងល្បីជាភាសាថៃ ដែលប្រិយមិត្តធ្លាប់បានឮជាសំនៀងដើមជាភាសាថៃនោះ តាមពិតជាសំឡេងដើមរបស់អ្នក ស្រី ឌី សាវ៉េត តែម្តង។ លោកស្រីបន្តថា៖ «តាមការពិតខ្ញុំជាអ្នកច្រៀងបទ ស្នេហ៍ឆ្លងវេហាស៍ នេះជាមួយលោក ស៊ីន ស៊ីសាមុត ទាំងខ្មែរ និងភាសាថៃ។ តាមពិតខ្ញុំមិនមែនជាអ្នកចម្រៀងអីទេ តែពេលនោះខាងចាងហ្វាងផលិតកុន គេស្នើឱ្យច្រៀង ខ្ញុំក៏ច្រៀងទៅ មិនដឹងពិរោះ ឬអត់ទេ»។

លោកស្រី ឌី សាវ៉េត

លោកស្រី ឌី សាវ៉េត បន្តទៀតថា បទចម្រៀង ស្នេហ៍ឆ្លងវេហា ជាក់ស្ដែងជាការតែងនិពន្ធរួមគ្នារបស់ផលិតករខ្មែរ និងថៃ ដោយភាពយន្តតាមចេញដំណើរថតពីប្រទេសកម្ពុជាមុន ហើយបន្តទៅថតដល់ប្រទេសថៃ។ ដោយក្នុងរឿង អ្នកស្រីដើរតួឯកជានារីម្នាក់ លង់ស្នេហ៍នឹងទាហានថៃម្នាក់ ដែលមកការពារនៅជុំវំក្បែរទឹកដីថៃ។ ក្រោយពីបែបគ្នា តួស្រីខ្មែរ ក៏ទៅស្វែងរកគូរស្នេហ៍ជាជនជាតិថៃ នៅប្រទេសថៃ តែចែដន្យអី បុរសម្នាក់នោះ មានប្រពន្ធរួចទៅហើយ។ នេះបើយោងតាមការរៀបរាប់បញ្ជាក់របស់លោកស្រី ឌី សាវ៉េត។

ចង់ដឹងច្បាស់សូមទស្សនាវីដេអូចម្រៀងដើមដោយអ្នកស្រី ឌី សាវ៉េត និង លោក ស៊ីន ស៊ីសាមុត ដូចខាងក្រោម៖

អត្ថបទ៖ Sunny