ផ្ញើ​ជូន​ម្ចាស់ Apple Watch! ដាច់​ខាត​កុំ​ Update ឡើង watchOS ជំនាន់​ថ្មី ​បើ​មិន​ចង់​ទឹក​ភ្នែក

  • 2018-10-31 12:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ watchOS 5.1 ព្រម​គ្នា​នឹង iOS 12.1 ​ក្រោយ​ចប់​ព្រឹត្តិការណ៍​ដាក់​បង្ហាញ iPad ឆ្នាំ ២០១៨ កាល​ពី​យប់មិញ។ ប៉ុន្តែ​សារ​ព្រមាន​ដ៏​ធ្ងន់ធ្ងរ​មួយ​កំពុង​កើត​ឡើង​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់​អតិថិជន​ដែល​កំពុង​មាន​ប្រើប្រាស់ Apple Watch។

តាម​មតិ​ឆ្លើយឆ្លង​បង្ហោះ​លើ Reddit អ្នក​ដែល​បាន​ដំឡើង​ទៅ​ជំនាន់ watchOS 5.1 បាន​ជួប​បញ្ហា​ម៉ាស៊ីន​នាឡិកា​គាំង​ជាប់​ត្រឹម Apple Logo ហើយ​បើ​យោង​តាម​ដំណោះស្រាយ​របស់ Apple ក៏​បាន​ព្រម​ផ្លាស់ប្តូរ​ម៉ាស៊ីន​ខ្លះ​សម្រាប់​អតិថិជន និង​ខ្លះ​ទៀត​បាន​ត្រឹម​ជួយ​ជួសជុល ប៉ុន្តែ​ចំណាយ​ពេល​យូរ។

អ្នក​ប្រើប្រាស់​ម្នាក់​បាន​និយាយ​ថា៖ "Apple Watch Series 4 ប្រភេទ​ខ្សែ Silver Stainless Steel របស់​ខ្លួន​បាន​គាំង​ជាប់​ត្រឹម Apple Logo អំឡុង​ពេល Update ហើយ​ពេល​ទាក់ទង​ទៅ​ Apple ពួក​គេ​ឲ្យ​យក​ទៅ​ជួសជុល​នៅ Apple Store ដែល​នៅ​ជិត​អ្នក​បំផុត"។

ម្ចាស់​គណនី ProdesseQuamConspici មួយ​ផ្សេង​ទៀត​ជួប​បញ្ហា​ដូច​គ្នា៖ "Aluminum GPS S4 ក៏​រង​បញ្ហា​តែ​មួយ ដោយ​ទាក់ទង​ទៅ​ផ្នែក​បម្រើ​សេវាកម្ម​របស់ Apple បាន​ប្រាប់​ឲ្យ​ខ្ញុំ Unpair ពី​ម៉ាស៊ីន​ទូរសព្ទ​សិន ហើយ​ព្យាយាម Hard-reboot ប៉ុន្តែ​ខ្ញុំ​ក៏​បាន​យក​ទៅ Apple Store ប្រចាំ​តំបន់ ហើយ​ពួក​គេ​បាន​ត្រឹម​ជួយ​ជួសជុល​ប៉ុណ្ណោះ ព្រោះ​មិន​មែន​ជា​តំណាង​ចែកចាយ​ផ្តាច់​មុខ ពុំ​មាន​សិទ្ធ​ចាត់ចែង​លើ​ការ​ផ្លាស់ប្តូរ​ម៉ាស៊ីន​ថ្មី​ជូន​ឡើយ"។

តាម​យោបល់​របស់​អ្នក​ជំនាញ​សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​ប្រុងប្រយ័ត្ន និង​មិន​ត្រូវ Update ទៅ watchOS 5.1 នោះ​ឡើយ ប្រសិន Download ហើយ​ក៏​អាច​រក្សា​ឯកសារ​នោះ​ទុក​សិន រហូត​ដល់​ពេល Apple ចេញ​មុខ​ដោះស្រាយ​បញ្ហា​នេះ​រួចរាល់ សឹម​ធ្វើ​ការ​ Update ជា​ក្រោយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម