ដំណឹងល្អ! លោក ហ៊ិន រតនា នឹងត្រលប់មកខ្មែរវិញ នៅថ្ងៃស្អែកនេះ
- 2018-11-01 09:58:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! លោក ហ៊ិន រតនា នឹងត្រលប់មកខ្មែរវិញ នៅថ្ងៃស្អែកនេះ
ចន្លោះមិនឃើញ
ក្រោយពីវះកាត់ឆ្អឹងខ្នងលើកទី២ ជោគជ័យនៅប្រទេសថៃ គ្រូបង្វឹកសុនខរបស់ខ្មែរល្បីលំដាប់អន្តរជាតិ លោក ហ៊ិន រតនា ត្រឡប់មកកាន់មកកម្ពុជាវិញនៅថ្ងៃស្អែកនេះ។ នេះបើយោងតាមសារខ្លីមួយរបស់លោក រតនា បង្ហោះនៅលើគណនីផ្ទាល់ខ្លួន។
**សូមចុចអាន៖** [ដំណឹងល្អ! ក្រោយវះកាត់ គ្រូបង្វឹកសុនខបានធូរស្រាលច្រើន](http://social.sabay.com.kh/article/1095611#utm_campaign=onpage/ "ដំណឹងល្អ! ក្រោយវះកាត់ គ្រូបង្វឹកសុនខបានធូរស្រាលច្រើន")
ប្រសិនបើមិនមានការប្រែប្រួលនោះទេ លោក ហ៊ិន រតនា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៤:៣០ នាទីរសៀល ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨។
លោក ហ៊ិន រតនា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៥ ខែសីហា ២០១៨ និងត្រូវបានយកត្រូវសង្គ្រោះបន្ទាន់នៅប្រទេសថៃ នៅថ្ងៃទី ៣០ សីហា ។ ដូច្នេះគិតចាប់ពីចេញទៅព្យាបាលនៅប្រទេសថៃ មកដល់ពេលនេះចំណាយពេលប្រមាណជា ២ខែ ដោយបានចំណាយប្រាក់ខ្ទង់ម៉ឺនដុល្លារ។
ដូច្នេះចង់ដឹងថា តើស្ថានភាពលោក ហ៊ិន រតនា បានធូរស្រាលកម្រិតណា ឬ មានមតិអ្វីដើម្បីនិយាយទៅកាន់មហាជនដែលធ្លាប់បានចូលរួមមូលនិធិព្យាបាលរតនា កន្លងមកបែបណានោះ កុំភ្លេចតាមដានព័ត៌មាន Sabay គឺក្រុមការងារនឹងទៅផ្សាយផ្ទាល់ពីព្រលានយន្តហោះតែម្ដង៕
ចង់ដឹងព័ត៌មានច្រើនទៀតពី លោកគ្រូ ហ៊ិន រតនា ចុចមើលអត្ថបទខាងក្រោម៖
មកដឹងនីតិវិធី ចូលរួមមូលនិធិជួយព្យាបាលរតនា គ្រូបង្វឹកឆ្កែនៅខ្មែរ ល្បីលំដាប់អន្តរជាតិ
យុទ្ធនាការធំមួយ ប្រកាសរកមូលនិធិជួយព្យាបាលគ្រូបង្វឹកឆ្កែខ្មែរ ល្បីពេញពិភពលោក