រទេះ​រុញ​បិតា​រូប​វិទ្យា Stephen Hawking មាន​អ្នក​ដេញ​ថ្លៃ​ឈាន​ដល់​តម្លៃ​កំពូល​មួយ​ហើយ

  • 2018-11-01 11:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Stephan Hawking ត្រូវ​បាន​ស្គាល់​ជា​បិតា​រូប​វិទ្យា​ដ៏​ល្បី​ឈ្មោះ​មួយ​រូប ប៉ុន្តែ​សោកស្ដាយ​លោក​បាន​ទទួល​មរណភាព​កាល​ពី​ខែ​មិនា​ឆ្នាំ ២០១៨ កន្លង​ទៅ​ក្នុង​វ័យ ៧៦ ឆ្នាំ។ មិន​ជា​រឿង​ចម្លែក​ថ្វី​បើ​រូបកាយ​បាន​លា​ចាក​លោក ប៉ុន្តែ​រាល់​ចំណេះ​និង​របស់របរ​ជា​ច្រើន​ក៏​ត្រូវ​បាន​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ក្នុង​កម្មវិធី​ដេញ​ថ្លៃ​របស់ Christie ​នា​ដើម​ខែ​វិច្ឆិកា​នេះ មាន​របស់របរ​ប្រើប្រាស់​របស់​អ្នក​វិទ្យាសាស្ត្រ​ដែល​បាន​បាត់បង់​ជីវិត​ជា​ច្រើន ត្រូវ​បាន​យក​មក​ដេញ​ថ្លៃ ដោយ​ក្នុង​នោះ​ក៏​មាន​ដូច​ជា​ស្គ្រីប​ផ្ទាល់​ខ្លួន​របស់​លោក Hawking ទាក់ទង​នឹង​ភាពយន្ត The Simpsons ជាមួយ​ពាន​រង្វាន់ អាវ​ធំ និង​សូម្បី​តែ​រទេះ​រុញ​លោក​ធ្លាប់​ជិះ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

សម្រាប់​រទេះ​រុញ​ដ៏​ពិសេស​នោះ​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​និង​ឧបករណ៍​បញ្ជា​ដោយ​ដៃ ជា​ហេតុ​ជំរុញ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ឡើង​ដល់ ២៥ ០០០ ដុល្លារ ​គិត​ត្រឹម​ពេល​បច្ចុប្បន្ន ហួស​ពី​តម្លៃ​រំពឹង​ទុក​ថា​អាច​ទទួល​បាន​ត្រឹម ១៩ ០០០ ដុល្លារ​តែ​ប៉ុណ្ណោះ។ ចំណូល​នេះ​សោត​ក៏​នឹង​បរិច្ចាគ​ចូល​ទៅ​ក្នុង​កម្មវិធី​សប្បុរសធម៌ Stephen Hawking Foundation និង Motor Neuron Disease Association ដែល​លោក Hawking ធ្លាប់​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​កាល​នៅ​មាន​ជីវិត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា