Toyota Camry ឆ្នាំ ២០១៨ សម្រាប់លក់នៅអាស៊ីអាគ្នេយ៍ បង្ហាញមុខដំបូងនៅថៃ

  • 2018-11-01 08:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Toyota Camry ស៊េរី​ឆ្នាំ ២០១៨ សម្រាប់​ដាក់​លក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ ដោយ​លេច​មុខ​​ដំបូង​គេ​ក្នុង​ប្រទេស​ថៃ។

ប្រៀប​ធៀប​នឹង​​ជំនាន់​ថ្មី រថយន្ត​ជំនាន់​ថ្មី​នេះ​​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្នុង និង​ខាង​ក្រៅ​ទាំង​ស្រុង​តែ​ម្ដង។ ​សម្រាប់​ប្រទេស​ថៃ រថយន្ត​ Cmary ឆ្នាំ ២០១៨ ​នេះ​ជា​រថយន្ត​ Toyota ​ទីពីរ​ដែល​ប្រើ​ប្រាស់​នូវ​​គ្រោង​ថ្មី​ឈ្មោះ​ TNGA ដែល​មាន​ភាព​រឹងមាំ និង​មាន​លំនឹង​ជាង​មុន។

លក់​នៅ​ប្រទេស​ថៃ រថយន្ត​នេះ​មាន​ចែក​ចេញ​ជា​ ៤ ប្រភេទ ដូច​ខាង​ក្រោម​នេះ ៖

  • ប្រភេទ​ 2.0 G ​​ប្រើ​ម៉ាស៊ីន​សាំង​ ២,០ លីត្រ ៤ ស៊ីឡាំង​ កម្លាំង ១៦៧ សេះ មាន​តម្លៃ​ប្រមាណ​ ៤៣ ៧៥៤ ដុល្លារ​

  • ប្រភេទ 2.5 G ​ប្រើ​ម៉ាស៊ីន​សាំង ២,៥ លីត្រ ៤ ស៊ីឡាំង​ កម្លាំង ២០៩ សេះ មាន​តម្លៃ​ប្រមាណ​ ៤៨ ១៣៦ ដុល្លារ​

  • ប្រភេទ​ 2.5 HV ម៉ាស៊ីន​សាំង ២,៥ លីត្រ អម​នឹង​ម៉ូទ័រ​អគ្គិសនី មាន​កម្លាំង​សរុប ២១១ សេះ ដែល​មាន​តម្លៃ​ប្រមាណ​ ៤៩ ៦៤៧ ដុល្លារ
  • ប្រភេទ 2.5 HV Premium មាន​តម្លៃ​ប្រមាណ​ ៥៤ ៤៩៣ ដុល្លារ​

ចុចអាន៖

​​ ​​​​​​​​​​

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី