ចំរើន សុភ័ក្រ្ដ ទម្លាយមូលហេតុខ្លួនគ្មានឱកាសលេចមុខក្នុងខ្សែភាពយន្ត
- 2018-11-05 03:43:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំរើន សុភ័ក្រ្ដ ទម្លាយមូលហេតុខ្លួនគ្មានឱកាសលេចមុខក្នុងខ្សែភាពយន្ត
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះតារាចម្រៀងប្រុសស្រីល្បីឈ្មោះហង្សមាសច្រើនរូបបានលេចវត្តមានក្នុងខ្សែភាពយន្តភាគជាបន្តបន្ទាប់។ ដោយឡែកកញ្ញា ចំរើន សុភ័ក្រ្ដ វិញមិនមានសូម្បីតែ១រឿងទាំងខ្នាតធំ និងភាគសម្រាប់ដាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍។
ចំរើន សុភ័ក្រ្ដ ថា៖"សម្រាប់ហង្សមាសខ្ញុំមានតែបទចម្រៀងសម្រាប់ចេញទេ បើនិយាយពីថតរឿងវិញគឺអត់មានទេបង។ ប្រហែលជាខ្ញុំមានរាងតូចពេកទើបអត់ត្រូវទៅតាមស្តង់ដារដែលគេជ្រើសរើសសម្ដែងណាបង"។
តែមិនថ្វីទេទោះបីជា ចំរើន សុភ័ក្រ្ដ មិនបានលេចមុខក្នុងខ្សែភាពយន្តដូចតារារួមទ្រនំក្ដីនាង មិនបានអាក់អន់ចិត្តជាមួយហង្សមាសឡើយ។ ផ្ទុយទៅវិញម្ចាស់បទ"មានអាណិតដល់ចិត្តប្រពន្ធខ្លះទេ" មានតែអរគុណដល់ផលិតកម្មហង្សមាសដែលផ្ដល់ឱកាសឲ្យនាងក្លាយជាតារាចម្រៀងតាមរយៈការប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១។
មានការប្រឡងចម្រៀងក្នុងកម្មវិធី The Voice Cambodia នេះហើយទើបធ្វើឲ្យពុកម៉ែបងប្អូនទស្សនិកជនស្គាល់រូបនាង។ បើប្រៀបធៀបកាលពីពេលមុនគឺខុសគ្នាឆ្ងាយឥឡូវដើរទៅណាមកណាមានពុកម៉ែបងប្អូនសុំថតរូបក្នុងនាមជាអ្នកស្រឡាញ់គាំទ្រនាង៕