លី ច័ន្ទសីហា ក្តៅស្លឹកត្រចៀកនឹងអ្នកនិយាយមិនល្អ ព្រលះចំៗគ្មានទុកមុខមាត់​

  • 2018-11-06 06:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថាកំរឃើញ​តារា​សម្តែង លី ច័ន្ទ​សីហា បញ្ចេញ​សារ​អ្វី​ប្លែកៗទៅក្នុងបណ្តាញសង្គម រឺIGរបស់ខ្លួន​ខ្លាំងណាស់ទោះជាពាក្យឌីដងរឺមានការខឹងសម្បាលអីក៏ដោយ ជាក់ស្តែង​ថ្មីៗ​នេះ​នាង​បែរជា​ចេញ​សារ​ចម្លែក​មួយទាំងក្តៅស្លឹកត្រចៀកទៅកាន់អ្នកដែលធ្វើទង្វើមួយចំនួនចំពោះក្រុមគ្រួសាររបស់នាង​ពិសេសតារាកូនមួយរូបនេះបង្ហោះពាក្យពាចន៍ហាក់​ចង់​ដៀ​មដាន​ទៅកាន់​នរណាម្នាក់វិញ ជាពិសេស​នៅ​ឃ្លា​ចុងក្រោយ​នោះ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង រហូត​ធ្វើឱ្យទាំង​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​ឆ្ងល់​គ្រប់ៗ​គ្នាព្រោះតារាពូកែទឹកភ្នែករូបនេហកំរងហ្នឹងមានបញ្ហាជាមួយនឹងអ្នកនៅជុំវិញខ្លួនខ្លាំងណាស់តែលើកនេះប្រហែលជាមានអ្នកចេះដឹងជ្រុលទើបតបតទាំងមិនសប្បាយចិត្តបែបនេះ ។

​ដោយឡែកនៅក្នុង​អត្ថន័យសារ​ក្នុងIGដែល តារាស្រីរូបនេះ បាន​បង្ហោះ​​នាង​បានសរសេរថា «ចង់​ប្រាប់ថា​សប្បាយចិត្ត​នឹង​ជីវិត​របស់​ខ្លួនឯង​ដូច​រាល់ថ្ងៃនេះ​ណាស់ (​មានកូន មាន​ប៉ា​ម៉ាក់ មាន​ការងារ​រកស៊ី​ល្អ) សុំទោស​ផង​ណា​គ្មាន​ពេល​ទៅ​គិត​រឿង​អ្នកដទៃ​ទេ​ចាស តែបើ​អ្នក​ដ​ទៃ​ណាក៏ដោយមាន​ពេល​ណាស់​ជួយ​គិត​រឿង​ខ្ញុំ​នោះ អគុណ​ផង​ចាស ព្រោះ​តាម​ដឹង​មនុស្ស​សម័យនេះ​ចូលចិត្ត​ណាស់​អា​ជួយ​គិត​និយាយ​តែ​ពី​រឿង​គេ និង ​មាន​អ្នកខ្លះ​គិត​រឿង​គេ​រហូតដល់​ថ្នាក់​ភ្លេច​គិត​រឿងខ្លួនឯង ហើយ​សូម​ជម្រាប់​ផង​ណា ខ្ញុំ​មានកូន​ស្រី មានគ្រួសារ ទោះ​មិនមាន​ទ្រព្យ​តែមាន​កិត្តិយស កុំ​ចេះតែ​ស្មានៗ ខ្ញុំ​មិន​ធ្វើ​រឿង​ថោកទាប​ទេ កុំឱ្យ​ប៉ះពាល់​ដល់​កូនស្រី​ទៅ​ថ្ងៃក្រោយ មុខ​មិន​ស្អាត​មែន តែ​មិនមែន​ចិត្ត ​និង ​ខ្លួន​ងាយ​នោះទេ​ចាស» ។​

បន្ថែមពីនេះឃ្លាចុងក្រោយ​ដែល តារាកំរងមានរឿងអាស្រូវរូបនេះធ្វើឲ្យអ្នកគាំំទ្រនាងមួយចំនួនចាប់អារម្មណ៍ ត្រងពាក្យថា «មុខ​មិន​ស្អាត​មែន តែ​មិនមែន​ចិត្ត ​និង ​ខ្លួន​ងាយ​នោះទេ​ចាស» រហូត​ធ្វើ​ឱ្យ្​អ្នកគាំទ្រ​ជាច្រើន​គិតថា ប្រហែលជាមាន​នរណាម្នាក់​ដែល​បាន​និយាយ​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​នាង ដូច្នេះ​ធ្វើឱ្យនាង​ក្តៅចិត្ត​យ៉ាងខ្លាំង​ពិសេសនាងបានប្រាប់Sabayថារហូត​ចេញ​សារ​បែបនេះព្រោះមិនមែននៅសុខធ្វើឲ្យនាងធ្វើការបង្ហោះដាមដៀមវិញជាសារធារណៈឡើយ​ ព្រោះនាងស្រលាញ់កូនស្រីរបស់ខ្លួននិងក្រុមគ្រួសារណាស់មិនចង់ឲ្យអ្នកណាធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកូនស្រីរបស់នាងមិនថាចេតនាបែបណាទេគឺនាងសុំព្រោះដូចពាក្យថា "ចង្កៀងផ្ទះអ្នកណាគឺភ្លឺផ្ទះអ្នកនោះហើយ ចុងក្រោយគឺសុំចិត្តសូមយកចិត្តអ្នកដទៃមកគិតផងថាពេលយើងនិយាយអ្វីដែលមិនសមហើយបើកមាត់ឲ្យតែបានហើយធ្វើគេក្តៅក្រហាយជាអំពើបុណ្យមែន​បើអាចឈប់បានសុំឈប់ចុះព្រោះខ្ញុំអត់បានខ្វល់ពីរឿងអ្នកណាទេ ហើយខ្ញុំក៏មិនចង់បង្ហើបចំដែល គួរពិចារណាខ្ញុំអត់កាចទេ តែកុំប៉ះពាល់គ្រយសារខ្ញុំ"៕

ចង់ដឹងយ៉ាងណាមើលរូបភាំពខាងក្រោម៖

ផ្តល់សិទ្ធដោយ៖ អ្នកនាង លី ចន្ទ័សីហា

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី