ចា រិទ្ធី មិនខឹង ប៊ុត សីហា ហៅឡើងច្រៀងតែអត់មក បែរជាកាន់តែអាណិត ហើយស្រលាញ់
- 2018-11-08 05:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចា រិទ្ធី មិនខឹង ប៊ុត សីហា ហៅឡើងច្រៀងតែអត់មក បែរជាកាន់តែអាណិត ហើយស្រលាញ់
ចន្លោះមិនឃើញ
ក្រោយធ្លាយដំណឹងថា លោក ប៊ុត សីហា មិនគោរពពេលវេលា មកច្រៀងយឺតក្នុងកម្មវិធី ពេលនេះ លោក ចា រិទ្ធី បានចេញមុខបកស្រាយ ដោយចាត់ទុករឿងនេះ ជារឿងតូចប៉ុណ្ណោះ។
ឆ្លើយតបលើបណ្ដាញសង្គម ក្រោយពីអតីតម្ចាស់ពាន The Voice Cambodia ត្រូវប្រិយមិត្តរិះគន់មិនសំចៃមាត់ ករណីជាន់ដានចាស់ រឿងមិនគោរពពេលវេលាច្រៀង ដែលបណ្ដាលឲ្យលោក ប៊ុត សីហា ក្ដៅស្លឹកត្រចៀក។ ទ្រាំលែងបាន លោកក៏បង្ហាញអារម្មណ៍ពិតលើ Page របស់ខ្លួន ដោយបញ្ជាក់ថា ពិតជាហត់នឿយ ហើយសុំចិត្តប្រិយមិត្តទាំងអស់កុំស្ដីបន្ទោសលោកតទៅទៀត យ៉ាងហោចគួរយល់ពីលោកខ្លះ។
ចំណែក លោក ចា រិទ្ធី វិញ ក៏បានបកស្រាយច្បាស់ៗ លើករណីលោក ប៊ុត សីហា មិនគោរពពេលវេលាមកច្រៀង ថាចារឿងពិតមែន។ តែលោក ចង់បញ្ជាក់ថា បញ្ហានេះ មិនមែនចារឿងធំសម្រាប់លោកឡើយ ព្រោះនេះជារឿងដែលលោកតែងជួបប្រទះជារឿយៗ ហើយមានតារាច្រើនណាស់ ដែលតែងមកយឺត ឬ ដល់ម៉ោងឡើងច្រៀងហើយ បែរជាទូរស័ព្ទមកថា មិនបានមក។
លើសពីនេះ លោក មិនបានខឹងអ្វីនោះទេ មានតែអាណិត ហើយក៏គ្មានចង់បំផ្លាញកិត្តិយសតារាណាម្នាក់ឡើយ មិនគួរណារឿងតូចសោះ ប្រែក្លាយជារឿងធំ។ លោក ចា រិទ្ធី បន្ថែមថា ព័ត៌មានរឿង ប៊ុត សីហា មិនមកច្រៀង លោកមិនបានទម្លាយឲ្យមហាជនដឹងនោះទេ តែមិនដឹងហេតុអ្វី ដំណឹងនេះត្រូវធ្លាយចេញ៕