លេចមុខ តារាសម្ដែង អ៊ុន អាលីហ្សា ក្នុងនាមជាមន្ត្រីការពារនៃពិធីបុណ្យឯករាជ្យជាតិ ថ្ងៃនេះ
- 2018-11-09 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចមុខ តារាសម្ដែង អ៊ុន អាលីហ្សា ក្នុងនាមជាមន្ត្រីការពារនៃពិធីបុណ្យឯករាជ្យជាតិ ថ្ងៃនេះ
ចន្លោះមិនឃើញ
ក្នុងឈុតខោខ្មៅជើងវែង មានអាវក្រៅដៃវែងពីលើ តារាសម្ដែង អ៊ុន អាលីហ្សា ត្រូវបានគេប្រទះឃើញ ក្នុងនាមជាមន្ត្រីម្នាក់ ការពារក្នុងពិធីបុណ្យខួបឯករាជ្យជាតិ លើកទី៦៥ កាលពីព្រឹកមិញ នៅវិមានឯករាជ្យ ។
កាលពីឆ្នាំ២០១៧ តារាសម្ដែងរាងខ្ពស់ស្រលះរូបនេះ បានសម្រេចចិត្តចូលហ្វឹកហាត់ទាហាន និងបានប្រលងជាប់ជាមន្ត្រីរាជការទៀតផង ដោយបង្ហាញពីភាពម៉ឺងម៉ាត់ រឹងមាំ មិនខ្លាចខូចស្បែកសម៉ត់ រលោង ក្រោមកម្ដៅថ្ងៃនោះទេ។
ដោយស្រលាញ់ការងារនេះពេក អ៊ុន អាលីហ្សា ថែមទាំងធ្លាប់និយាយថា អាចនឹងឈប់ពីសិល្បៈ ប្រសិនបើការងាររដ្ឋ មានភាពមមាញឹកខ្លាំង។ ចំពោះមូលហេតុ ងាកមកប្រឡូកក្នុងការងារនេះវិញ ដោយសារតែស្រីស្អាត អាលីហ្សា ចង់ចូលរួមការងារសង្គម ។ មួយវិញទៀត នាងបានឃើញប្រទេសមួយចំនួនសុទ្ធសឹងតែស្រីស្អាត ចូលហាត់ទាហាន ទើបនាងបានសម្រេចចិត្តដូច្នេះ។
"សម្រាប់នៅស្រុកខ្មែរយើង អត់មានស្រីស្អាតចូលធ្វើទាហានទេ ដូច្នេះក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប ខ្ញុំចង់ចូលរួមការពារប្រទេសជាតិដូចនារីមួយចំនួននៅលើពិភពលោកដែរ"។ នេះបើតាម អ៊ុន អាលីហ្សា ធ្លាប់ថ្លែងមកកាន់ Sabay។
ជុំវិញការចូលបម្រើក្នុងការងារនេះ អាលីហ្សា សម្រេចចិត្តចូលដោយខ្លួនឯងផ្ទាល់មិនមានការជំរុញលើកទឹកចិត្តពីគ្រួសារនោះទេ ម្យ៉ាងទៀតនាងក៏គ្មានខ្សែ ឬ សាច់ញាតិ ជាទាហានដែរ៕