រស់នៅក្នុងជីវិតឡូយឆាយ វ៉ាង ស្រីណូ បំពេញចិត្តអ្នកមានគុណគ្រប់បែបយ៉ាងឲ្យតែលោកទាំងពីរចង់បាន

  • 2018-11-13 02:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ វ៉ាង ស្រីណូ ស្ងប់​ស្ងាត់​ពី​សិល្បៈ​​ក៏​ពិត​មែន​តែ​បើ​ក្រឡេក​មើល​ជីវិត​​ឯក​ជន​របស់​នាង វិញ​ឡូយ​ឆាយ​មិន​ចាញ់​ត្រកូល​អភិជន​ប៉ុន្មាន​ឡើយ។ជាក់​ស្ដែង​ថ្មីៗ​នេះ វ៉ាង ស្រីណូ បាន​ទិញ​រថយន្ត​ Lexus មួយ​គ្រឿង​ជូន​អ្នក​មាន​គុណ​ជា​ទី​ស្រឡាញ់​ទាំង​ពីរ​ដែល​លោក​ចង់​បាន​ជា​យូរ​មក​ហើយ។

នាង បាន​រៀប​រាប់​នៅ​លើ​ហ្វេស​ប៊ុក​ថា៖"ជូន​កាដូ​ឡាន​ថ្មី​ដល់​អ្នក​មាន​គុណ​ ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ​ អ្នក​មាន​គុណ​ស្រឡាញ់​អី​បើ​កូន​មាន​សមត្ថភាព​បំពេញ​បំណង​លោក​បាន​ កូន​នឹង​ធ្វើ​វា​​​ដើម្បី​ឲ្យ​លោក ទាំង​ពីរ​រីក​រាយ​ភ្លាម។ អ្នក​មាន​គុណ​គាត់​មាន​ប្រសាសន៍​ថា គាត់​ស្រឡាញ់​ឡាន​ Lexus ហ្នឹង​គាត់​មិន​ចង់​បាន​ឡាន​អី​ផ្សេង​ទេ ទោះ​ឲ្យ​ថ្លៃ​ជាង​ហ្នឹង​ក៏​គាត់​មិន​យក​ដែរ។ អ៊ីចឹង​មាន​តែ​តម្រូវ​តាម​ចិត្ត​គាត់​កូន​ស្រឡាញ់​លោក​ទាំង​ពីរ"៕​​

រូបថត៖ពីហ្វេសប៊ុក វ៉ាង ស្រីណូ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី