ភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» របស់លោកឆាយ បូរ៉ា បញ្ចាំងជាថ្មីតាមការទាមទាររបស់អ្នកគាំទ្រ

  • 2018-11-14 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនីយភាពខ្សែភាពយន្តបង្ហាញពីជីវិតពិត និងប្រវត្ដិសាស្រ្ត ផលិតដោយផលិតកម្មដើមត្នោត​របស់លោក ឆាយ បូរ៉ា បានធ្វើឱ្យទស្សនិកជនខ្មែរជាច្រើ់ននាក់ចង់ទស្សនាសារជាថ្មី។ នេះបើតាមការលើកឡើងរបស់ លោក ឆាយ បូរ៉ា អតីត ប្រធានសមាគមភាពយន្តកម្ពុជា។

លោក ឆាយ បូរ៉ា

លោក ឆាយ បូរ៉ា បានប្រាប់ Sabay ឱ្យដឹងថា ភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» ចាក់បញ្ចាំងលើកទីមួយក្នុងឆ្នាំ ២០១២ ដែលកាលនោះមានរោងភាពយន្តទំនើបតែមួយ គឺរោងភាពយន្ត ផ្លេតទីនឹម ផ្សារសូរិយា ដែលបច្ចុប្បន្នក្លាយជារោងភាពយន្ត Major Cineplex by Smart ស្ថិតនៅផ្សារសូរិយា Center Point។

លោក ឆាយ បូរ៉ា ពេលថតភាពយន្ត

កាលចាក់បញ្ចាំងក្នុងឆ្នាំ ២០១២​ ភាពយន្ត «ឃ្លាតទៅសែនឆ្ងាយ» ទទួលបានទស្សនិកជនទស្សនាគ្រប់វ័យ ដែលមានអ្នកមកបន្តទស្សនាពេញរោងភាពយន្តរយៈ ៤៥ ថ្ងៃ ដែលធ្វើឱ្យភាពយន្តជារឿងដ៏ជោគជ័យ​លើកដំបូងរបស់លោក ឆាយ បូរ៉ា។

ឈុតមួយក្នុងរឿង «ឃ្លាតទៅសែនឆ្ងាយ»

ភាពយន្តបែបមនោសញ្ចេតនា ស៊ីជម្រៅស្នេហារវាងម្តាយ និងកូន បានក្លាយជាស្នាដៃដែលទទួលបានពានរង្វាន់ជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ ហើយក៏បានធ្វើឱ្យលោក ឆាយ បូរ៉ា ក្លាយជាផលិតករភាពយន្តដំបូងរបស់ខ្មែរដែលជោគជ័យ និងជាគំរូដល់ផលិតករជំនាន់ក្រោយជាច្រើននាពេលបច្ចុប្បន្ន។

ឈុតមួយក្នុងរឿង «ឃ្លាតទៅសែនឆ្ងាយ»

ក្នុងថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ ភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» នឹងបង្ហាញវត្តមានម្តងទៀត​នៅគ្រប់រោងភាពយន្តក្នុងទីក្រុងភ្នំពេញ និងទៅតាមខេត្តផ្សេងៗទៀត តាមការស្នើរសុំរបស់អ្នកគាំទ្រភាពយន្ត​បែបខ្មែរ មានគុណភាព និងអត្ថន័យជ្រាលជ្រៅ​របស់លោកឆាយ បូរ៉ា៕

ចង់ដឹងច្បាស់ សូមទស្សនាវិដេអូខ្លី រឿង «ឃ្លាតទៅសែនឆ្ងាយ» ខាងក្រោម៖

អត្ថបទ៖ Sunny

អត្ថបទថ្មី