ដំណឹងលែងលះរបស់ Xiaoming និង​ Angelababy កាន់​តែ​សុសសាយ​ពេញ​អ៊ីនធើណិត​នៅពេល​នេះ

  • 2018-11-16 04:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាគូស្នេហ៍​ល្បី​ឈ្មោះ​ ប្រចាំ​ប្រទេស​ចិន​ តារា​សម្ដែង​ Huang Xiaoming និង​ Angelababy តែង​ត្រូវ​មជ្ឈដ្ឋាន​ជា​ច្រើន​ផ្តោត​ការ​តាមដាន​គ្រប់​ពេល​មិន​ឲ្យ​រំលង​ ពិសេស​ទាក់ទង​នឹង​ជីវិត​គូ​របស់​អ្នក​ទាំង​ ២។ តាំង​ពី​រៀបការ​ រហូត​មាន​កូន​ ស្នេហា​ពួកគេ តែង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​សរសើរ ដោយសារ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ បង្ហាញ​កាយវិការ​ផ្អែម​ល្ហែម​ជានិច្ច។ ប៉ុន្តែ​ស្រាប់​តែ​ចេញ​ព័ត៌មាន​ថ្មីៗ​នេះ​ថា​ Xiaoming និង​ប្រពន្ធ​សម្រេច​លែង​លះគ្នា។

ពេញ​បណ្ដាញ​សង្គម​ Weibo នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ កំពុង​ផ្ទុះ​ខ្លាំង​នូវ​ពាក្យ​ចចាមអារ៉ាម​លែងលះ​រវាង​ Xiaoming និង​ Angelababy ក្រោយ​រួម​រស់​ជាមួយ​គ្នា​រយៈ​ពេល​ជាង​ ២ឆ្នាំ។ ពីក្រោយ​ដំណឹង​នេះ​ ក៏​មាន​ការ​ឲ្យ​ដឹង​ដែរ​ថា​ ដោយសារ​ Xiaoming លួចលាក់​ចុះ​បញ្ជី​ក្លែង​បន្លំ​ ភាគហ៊ុន​ រាប់លានដុល្លារ។ ទាក់ទង​នឹង​បញ្ហា​នេះ​ Angelababy ដែល​ជា​ប្រពន្ធ​មិន​បាន​តបត ឬ​និយាយ​អ្វី​ ឈរ​នៅ​ខាង​ប្ដី​ទេ ដោយសារ​អស់​ទំនុកចិត្ត។ មូលហេតុ​ទាំង​នេះ​ហើយ​ ទើប​បណ្ដាល​ឲ្យ​មាន​ការ​សួរ​នាំ​ពិភាក្សា​ដេញ​ដោល​គ្នា​ពេញ​បណ្ដាញ​សង្គមពី​សំណាក់​អ្នក​គាំទ្រ។

ជាមួយ​គ្នា​នោះ​ មួយ​រយៈ​ចុង​ក្រោយ​ ក៏​សង្កេត​ឃើញ​ថា​ អ្នក​ទាំង​ ២​កម្រ​កាន់​ដៃគ្នា​ទៅ​ចូលរួម​កម្មវិធី​ដូច​មុន​ណាស់។ អ្វី​ដែល​កាន់​តែ​ហួសចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ​ ស្រាប់​តែ​មាន​ពាក្យ​លេចឮថា​ ពួកគេ​បាន​លែង​លះ​គ្នា​ទៅ​ហើយ។

រម្លឹក​ទៅ​កាល​ពី​ខែ​មិថុនា ចំ​ថ្ងៃ​កំណើត​ជីដូន​របស់​ Xiaoming វិញ​ កូនចៅ​សុទ្ធ​តែ​មាន​មុខ​ក្នុង​ពិធី​នោះ​ តែ​​ចៅ​ប្រសារ​ Angelababy បែរ​ជា​មិន​មាន​វត្តមាន​ទៅ​វិញ។

ទោះ​ជាយ៉ាង​ណា​ អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​តែ​មិន​អស់​ចិត្ត​ និង​រង់​ចាំ​ការ​បកស្រាយ​ច្បាស់ៗ​ ពី​សាមី​ខ្លួន​ទាំង​សង្ខាង​ទាក់ទង​នឹង​បញ្ហា​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី