លី ច័ន្ទ​សីហា ​បើក​ចិត្ត​ទម្លាយ​ប្រាក់​ចំណូល​រក​បាន​ក្នុង​មួយ​ខែ​ៗ ​ពី​មុខ​ជំនួញ​ទាំង​៣

  • 2018-11-20 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​ពី​ក្លាយ​ជា​ថៅ​កែ​ស្រី​លើ​មុខ​ជំនួញ​ជា​បន្ត​បន្ទាប់ ​ពេល​នេះ ​តារា​សម្ដែង ​លី ​ច័ន្ទ​សីហា ​បាន​បង្ហើប​ពី​ប្រាក់​ចំណូល​ក្នុង​មួយ​ខែ​ៗ ​ដែល​ខ្លួន​ខំ​ប្រឹង​ប្រែង​ជា​យូរ​មក​ហើយ​។

​​ក្ដោប​ក្ដាប់​ជំនួញ​៣ ​​ដូច​ជា​សម្អាងការ ​ហាង​លក់​ផលិតផល​រក្សា​សម្រស់ ​និង​មាន​ភាគ​ហ៊ុន​លើ​របរ​លក់​ដី​ឡូតិ៍​ប្រើ​ទុន​ជាង​៥០ម៉ឺន​ដុល្លារ​នៅ​ខេត្ត​កណ្ដាល អ្នក​ម្ដាយ​កូន​១ ប្រាប់​ថា ​ជា​មធ្យម​បើ​បូក​សរុប​ លើ​របរ​ទាំង​បី​នេះ​ចូល​គ្នា ​​អាច​រក​បាន ​៥​ពាន់​ដុល្លារ​ ក្នុង​មួយ​ខែ។ ​ក្រោយ​ពី​ស្ងប់​ស្ងាត់​ការងារ​សិល្បៈ​ បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​មន្ត្រី​យោធា ច័ន្ទ ថៃ​សេង តារា​​រូប​នេះ​ ច្រើន​យក​ពេល​ពេល​វេលា​ទៅ​ពង្រឹង​លើ​មុខ​ជំនួញ ដោយ​ពេល​នេះ​កំពុង​គិត​គូ​ចង់​​បើក​ភោជនីយដ្ឋាន មួយ​កន្លែង​ទៀត។ ​តែ​ចំពោះ​របរ​ថ្មី​នេះ ​តារា​ទឹក​ភ្នែក​មិន​ទាន់​កំណត់​ទី​តាំង ​ឬ​ ត្រូវ​ចំណាយ​ដើមទុន​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះ​ទេ ព្រោះ​ចង់​រៀប​ចំ​គម្រោង ​ឲ្យ​បាន​ច្បាស់​លាស់​ជា​ង​នេះ​សិន។

​តារា​ស្រី​​កើត​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ឲ្យ​ដឹង​ថា ​ប្រាក់​ចំណូល​បាន​ពី​ការ​រក​ស៊ី​មិន​ទៀង​ទាត់​នោះ​ទេ ព្រោះ​ពេល​ខ្លះ​រក​បាន​មួយ ​អត់​មួយ​ តែ​អាច​ទប់​គ្នា​ទៅ​មក គ្រាន់​បង្វិល​ដើម​ទុន​ចុះ​ឡើង។ ​ ​លី ច័ន្ទ​សីហា ប្រាប់​ថា នាង​ជា​មនុស្ស​​ងប់​ងុល​លើ​ការ​បើក​មុខ​ជំនួញ​ខ្លាំង​ណាស់ ទោះ​​ពេល​នេះ​មមាញឹក​លើ​របរ​រកស៊ី​ ៣កន្លែង​នេះ​ ស្ទើរ​គ្មាន​ពេល​ថែ​ទាំ​កូនស្រី​ក៏​ដោយ ​តែ​អ្នក​នាង​នៅ​តែ​ចិញ្ចឹម​ចិត្ត ចង់​បន្ថែម​មុខ​ជំនួញ​ទៀត ៕​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី