​បើក​បង្ហាញ​រូប​សម្រស់​ប្អូន​ប្រុស​ស្រី​តារា​ច្រើន​ដួង ​​ស្អាត​ស្រស់​មិនចាញ់​តួកុន

  • 2018-11-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទស្សនិកជន​ប្រាក​​ជា​ចង់​​ដឹង​ហើយ​ថា ​តើ​សម្រស់​របស់​ប្អូន​តារា​ៗ​ មាន​មុខ​មាត់​​ស្រស់​ស្អាត​បែប​​ណា​ទៅ ​បើ​បង​ៗ​របស់​ពួក​គេ ​សុទ្ធ​តែ​ស្អាត​ស្រស់​ មិន​ធម្មតា​បែប​នេះ។ ​ថ្ងៃ​នេះ Sabay ​សូម​បង្ហាញ​ដូច​ជា៖​

ប្អូន​ស្រី​របស់​តារា​សម្ដែង ស៊ិន យូ​ប៊ីន

​ប្អូន​ស្រី​តារា​សម្ដែង​រូប​នេះ​មាន​ឈ្មោះ​ ស្រី​ដាវ អាយុ​១៤ឆ្នាំ​ ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៣នាក់។ បច្ចុប្បន្ន​ កញ្ញា​កំពុង​តែ​​រៀន​ថ្នាក់​ទី៩​ នៅ​សាលា​ប៊ែល​ធី។ បើ​និយាយ​ពី​រូប​សម្ផស្ស​វិញ ​ពិត​ជា​ស្រស់​ស្អាត​មិន​ចាញ់​បង​ស្រី​របស់​នាង​ឡើយ។ ​ចំពោះ​សិល្បៈ​វិញ ​​កញ្ញា​មាន​បំណង​ចង់​ប្រឡូក​​ដូច​បង​ស្រី​​ដែរ។​

ប្អូន​ស្រី​របស់​​តារា​សម្ដែង​ សុខ សោ​ម៉ា​វត្តី

ប្អូន​ស្រី​ពៅ​នាង មាន​ឈ្មោះ​ សុខ វិសាខា ពេល​នេះ​កំពុង​​ជាប់​រវល់​​ជាមួយ​ការងារ​សិក្សា ។ ឯ​រឿង​ចូល​សិល្បៈ​តាម​បង​ស្រី​​ឬ​អត់ ​នៅ​ថ្ងៃ​ខាង​មុខ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ជា​អ្នក​សម្រេច ព្រោះ​កញ្ញា​ចង់​ផ្ដោត​លើ​ការ​សិក្សា​សិន។​

ប្អូន​ទាំង​៣​របស់​តារា​ចម្រៀង ​នី រតនា

ប្អូន​ទាំង​បី​របស់​នី រតនា

នី រតនា មាន​ប្អូន​ប្អូន​៥ នាក់ ប្រុស​៤ ស្រី​១ ​ដែល​លោក​ជា​កូន​ច្បង​​គេ​នៅ​ក្នុង​គ្រួសារ ។ ប្អូន​ទី​២​របស់​ នី រតនា មាន​ឈ្មោះ​ នី ស៊ី​ដែត អាយុ​ ២០ឆ្នាំ ជា​ជំនួយ​ការ​របស់​ នី រតនា តែម្ដង។ ចំណែក​ឯ​គោល​បំណង​ទៅ​ថ្ងៃ​អនាគត ប្អូន​ប្រុស​រូប​នេះ​ចូល​​ប្រឡូក​សិល្បៈ​ដូច​បង​ប្រុស​ឬ​អត់​នោះ​ មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ។

ប្អូន​ប្រុស​ទី​២​ ឈ្មោះ​នី ស៊ីដែត

ចំពោះ​ប្អូន​ប្រុស​ទី៣ ដែល​ជា​កូន​ភ្លោះ​មាន​ឈ្មោះ នី វ៉ាន់​ថេត អាយុ​១៨​ឆ្នាំ កំពុង​តែ​សិក្សា​ថ្នាក់​ទី១១ នៅ​វិទ្យាល័យ​ខេត្ត​កំពង់​ធំ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី១២ ​​មិន​ទាន់​ប្រាកដ​ថា​ចូល​សិល្បៈ​ ដូច​បង​ប្រុស​​នោះ​ទេ។ បើ​និយាយ​ពី​កូន​ប្រុស​ទី​៤ ​ជា​កូន​ភ្លោះ​ជាមួយ​ នី វ៉ាន់​ថេត មាន​ឈ្មោះ នី វ៉ាន់​ថាន់ អាយុ​ ១៨ឆ្នាំ កំពុង​តែ​សិក្សា​ថ្នាក់​ទី ១១ នៅ​វិទ្យាល័យ​ ខេត្ត​កំពង់ធំ។

ប្អូន​ប្រុស​ភ្លោះ​ទី​៣ ឈ្មោះ ​នី វ៉ាន់​ថេត
ប្អូន​ប្រុស​ភ្លោះ​ទី​៤ ​ឈ្មោះ​ នី ​វ៉ាន់​ថាន់

ប្អូន​ស្រី​របស់​តារា​ចម្រៀង​ ​អែន ឌី

ប្អូន​ស្រី​ពៅ ​លោក អែន ឌី មាន​ឈ្មោះ លាវ ដួង​សូ​ហ្វី ​អាយុ​ ២៥ឆ្នាំ មាន​រូប​សម្រស់​ស្រស់​ស្អាត ​មិន​ចាញ់​តារា​នោះ​ទេ។ ចំពោះ​ការ​សិក្សា​វិញ កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​​អនុបណ្ឌិត​ច្បាប់ និង​​បាន​ស្បថ​ចូល​ធ្វើ​មេធាវី​ហើយ​ ក្រោយ​ពី​​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់​​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ​

ប្អូន​ប្រុស​របស់​តារា​សម្ដែង ​គៀត សុវណ្ណា​ឡាង  

ប្អូន​ប្រុស​រូប​សង្ហា​របស់​កញ្ញា ​សុវណ្ណា​ឡាង ​មាន​ឈ្មោះ​ គៀត សុវណ្ណ​ឧត្ដម អាយុ​ ១៨ ជា​កូន​ទី​៤ ក្នុង​គ្រួសារ​​ មាន​អាយុ ១៨ឆ្នាំ បច្ចុប្បន្ន​កំពុង​សិក្សា​ ថ្នាក់​ទី​១១ ។ ចំ​ពោះ​គោល​បំណង​នៅ​ថ្ងៃ​អនាគត​ ចូល​សិល្បៈ​ទៅ​តាម​បង​ស្រី​ដែរ ឬ អត់​មិន​ទាន់​ប្រាកដ​ទេ អាស្រ័យ​ទៅ​លើ​ពេល​វេលា​​។

គៀត សុវណ្ណ​ឧត្ដម

ចំណែក​ឯ​​ប្អូន​​ពៅ​វិញ​ឈ្មោះ គៀត ឈុន អាយុ ១៧ ​ឆ្នាំ​ កំពុង​តែ​សិក្សា​ថ្នាក់​ទី១០ ធ្លាប់​ថត​រឿង​ឲ្យ​អ្នក​ស្រី​ ពាន់ ភួង បុប្ផា ក្នុង​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី" ​បាន​មួយ​រឿង​ក៏​ផ្អាក​ ព្រោះ​ជាប់​រវល់​រៀន​សូត្រ។ ថ្ងៃ​ខាង​មុខ​​បើ​ទំនេរ​ពី​ការ​សិក្សា​​ប្អូន​ប្រុស​តួឯក​ស្រី​ក្នុង​រឿង "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា" នឹង​ចូល​ប្រឡូក​សិល្បៈ​បន្ត​ទៀត។

គៀត ឈុន

ប្អូន​ស្រី​របស់​តារា​សម្ដែង សិទ្ធី នី​កា

ប្អូន​ស្រី​របស់​តារា​សម្ដែង​មាន​ឈ្មោះ​ថា សិទ្ធី ម៉ា​​នូ​ មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​ល្បី​ៗ​នោះ​ទេ។ ​ប៉ុន្តែ​ចំពោះ​សិល្បៈ​វិញ ​សិទ្ធី ម៉ា​នូ​ ​​គ្មាន​បំណង​ចូល​ប្រឡូក​សិល្បៈ​ដូច​បង​ស្រី​របស់​នាង​នោះ​ទេ ​ព្រោះ​នាង​​គិត​លើ​ការ​សិក្សា​ជា​ធំ​សិន ។​

អត្ថបទ៖ លឹម សុនា