តាមសម្ដី Ed Sheeran បញ្ជាក់ថាឱកាសច្រៀងរួម​គ្នាជាមួយ BTS មានភាគរយខ្ពស់

  • 2018-11-21 03:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ស្នាដៃ​ថ្មីៗ​របស់​ BTS ជាមួយ​នឹង​តារា​ចម្រៀង​ប៉ែក​អឺរ៉ុប​ដូច​ជា​ Nicki Minaj, Steve Aoki និង​ Fall Out Boy បាន​បង្ហាញ​ថា​ ឱកាស​ចេញ​បទ​ចម្រៀង​ជាមួយ​ Ed Sheeran ជាមួយ​ BTS ក៏​អាច​នឹង​លេច​រូបរាង​ជាបន្ទាប់​ដែរ។

ថ្មីៗ​នេះ​ Ed Sheeran បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​បាន​ចោទ​សួរ​នៅ​លើ​បណ្ដាញ​អ៊ីនធើណិត​ តាម​រយៈ​ YouTube Channel “heatworld” ទាក់ទង​នឹង​ឱកាស​​សហការ​ជាមួយ​នឹង​ BTS។

ពេល​ចូលរួម​ក្នុង​កម្មវិធី​ ម្ចាស់​បទ "Perfect” បាន​ឆ្លើយខមមិន​មួយ​ឃ្លា​ដែល​សរសេរ​ថា «ខ្ញុំ​ចង់​ឲ្យ​ BTS និង​ Ed Sheeran ច្រៀងរួមគ្នា ប៉ុន្តែ​ពេល​ណា​ពួកគេ​អាច​មាន​ឱកាស​នេះ»។

ក្រោយអាន​ខមមិន​នេះ​ចប់ Ed និយាយ​ថា៖ «ខ្ញុំ​បាន​សរសេរ​បទ​ចម្រៀង​មួយ​បទ​ដែល​ខ្ញុំគិត​ថា​ ពួកគេ​អាចនឹង​ចូលរួម​ច្រៀង​ជាមួយ ហើយ​ខ្ញុំ​ក៏​បាន​ឮ​ដែរ​ថ្ងៃមុន តែ​ខ្ញុំ​អស់​ដឹង​ច្បាស់ គ្រាន់​តែ​ថា​ខ្ញុំ​ចូល​ចិត្ត​ BTS»។

បើ​រម្លឹក​ទៅ​កាល​ពី​អតីត​ Ed បាន​បង្ហោះ​សំណេរ​ខ្លះ​លើ​ Instagram Story និង​ Tag ឲ្យ​ BTS ទៀត នៅ​ពេល​ក្រុម​នេះ​ចេញ​អាល់ប៊ុម​ "Love Yourself: Answer”។ ចំណង​មិត្តភាព​ក៏​មិន​អន់​ ដូចនេះ​ភាគរយ​ក្នុង​ការ​ចេញ​បទ​ចម្រៀង​រួម​គ្នា​រវាង​តារា​ទាំង​នេះ​ក៏​ខ្ពស់​ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី