ឈ្នះ​យប់​មិញ​ Benitez ថា​គ្រប់​ប្រកួត​គឺ​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ Newcastle

  • 2018-11-27 01:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Benitez ថា​ Newcastle United ត្រូវ​ចាត់​ទុក​គ្រប់​ការ​ប្រកួត​ទាំង​អស់​គឺជា​ "វគ្គ​ផ្ដាច់ព្រ័ត្រ" បន្ទាប់​ពី​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​នៅ​ Premier League។

ក្រុម​រហស្សនាម​ថា​ សារិកា​ព្រៃ​ បាន​ឡើង​ទៅ​លេខ​១៣​ក្នុង​តារាង​ក្រោយ​ផ្ដួល​ម្ចាស់ផ្ទះ​ Burnley ដោយ​លទ្ធផល​ ២​ទល់​នឹង​១​ ស៊ុត​ចូល​ទី​ដោយ​ Ben Mee ជា​បាល់​ចូល​ទី​ខ្លួន​ឯង​នៅ​ដើម​វគ្គ​ទី​មួយ​ និង​១គ្រាប់​ទៀត​ជា​គុណ​សម្បត្តិ​របស់​ខ្សែ​បម្រើ​ Ciaran Clark នៅ​នាទី​២៣។ ​

Newcastle ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​ត្រដាបត្រដួស​រហូត​មាន​មន្ទិល​ថា​លោក​ Benitez អាច​ត្រូវ​បណ្ដេញ​ចេញ​ប៉ុន្តែ​ពេល​នេះ​ស្ថានការណ៍​ហាក់​ធូរ​ស្រាល​ឡើង​វិញ​បន្ទាប់​ពី​ទម្រង់​លេង​ ៤-៤-២ របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ហាក់​មាន​ប្រសិទ្ធិភាព។​

ចុង​សប្ដាហ៍​នេះ​ Newcastle នឹង​ត្រូវ​បន្ត​បេសកកម្ម​របស់​ខ្លួន​ដោយ​បើក​កីឡដ្ឋាន​ St James' Park ស្វាគមន៍​ West Ham United៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី