ស្ងាត់​រឿង ពលរដ្ឋ ​ទៅ Buriram ​តើ​ដំណើរការ​ដល់​ណា​ហើយ?

  • 2018-11-29 02:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Buriram United ​បាន​ប្រកាស​ថា​ពួកគេ​បាន​យក​ខ្សែ​បម្រើ ច្រឹង ពលរដ្ឋ ​របស់​ក្រសួង​ការពារ​ជាតិ​ដើម្បី​ចូល​រួម​ជាមួយ​ពួកគេ​ហើយ ​ក្នុង​នាម​ជា​បេក្ខភាព​កីឡាករ​អាស៊ាន។

ដោយ​ឡែក​ការ​ផ្ទេរ​នឹង​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ លោក ខូវ ឆាយ ​បាន​បញ្ជាក់​ថា​ក្នុង​ខែ​១២ ​ពលរដ្ឋ ​នឹង​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ថៃ​មែនទែន​ហើយ។ ដោយ​ក្នុង​នោះ រូបគេ​នឹង​ទៅ​បន្ត​ព្យាបាល​របួស ​ក៏​ដូចជា​ហ្វឹកហាត់​នៅ​ក្លឹប​លីគ​កំពូល​ថៃ​នោះ​តែ​ម្ដង។ ពលរដ្ឋ ​ទៅ​លេង​នៅ Buriram United ​នេះ ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល។

ចំពោះ​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូល​ថៃ​នេះ​ដែរ ​ពល​រដ្ឋ ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ជាង​៥​ពាន់​ដុល្លារ ​ក្នុង​មួយ​ខែ។ លើស​ពី​នេះ​ទៅ​ទៀត ​ក្លឹប Buriram United ​បាន​ឱ្យ​រថយន្ដ​មួយ​គ្រឿង ​និង​ខុនដូ​១​ទៀត ​ដើម្បី​ឱ្យ​គេ​រស់​នៅ អំឡុង​ពេល​លេង​ឱ្យ​ក្លឹប​លីគ​កំពូល​ថៃ​នេះ៕

អត្ថបទ៖ មុន្នីរម្យ