ពីរោះណាស់ ឈ្មោះកូនស្រីទី៣ របស់តារាចម្រៀង ខេមរៈ សិរីមន្ត
- 2018-11-29 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីរោះណាស់ ឈ្មោះកូនស្រីទី៣ របស់តារាចម្រៀង ខេមរៈ សិរីមន្ត
ចន្លោះមិនឃើញ
ម្ចាស់បទ "គ្មានអ្នកណា ល្អជាងប្រពន្ធខ្ញុំ" ទើបតែទទួលបានកូនស្រីម្នាក់បន្ថែមទៀត កាលពីថ្មីៗនេះ ធ្វើឲ្យមិត្តភ័ក្ដិក្នុងសិល្បៈ និងអ្នកគាំទ្រ សប្បាយរីករាយនូវដំណឹងល្អនេះ។
អ្វីដែលទស្សនិកជនកាន់តែចង់ដឹងទៀតនោះ គឺឈ្មោះកូនស្រីបណ្ដូលចិត្តរបស់លោក ព្រោះបងៗរបស់គេទាំងពីរ សុទ្ធតែឈ្មោះពីរោះ មានន័យ ខ្លាំងណាស់។ នៅលើ Page របស់កំពូលតារាចម្រៀងរូបនេះ ខណៈកញ្ញា សុខ ពិសី បានទៅសួរសុខទុក្ខ លោកបានបញ្ជាក់ថា កូនស្រីខ្លួន មានឈ្មោះថា ខេមរៈ មន្តរាជនី។
ឥឡូវនេះតារាចម្រៀងមានស្រុកកំណើតមកពីខេត្តកំពង់ចាម ខេមរៈ សិរីមន្ត មានកូនទាំងអស់៣នាក់ហើយ ដោយកូនប្រុសឈ្មោះ ខេមរៈ មន្តស្នេហ៍ វ័យ៥ឆ្នាំ និងកូនស្រីឈ្មោះ ខេមរៈ ស្ត្រី វ័យជាង២ឆ្នាំ។
ក្រោយប្រពន្ធសម្រាលកូន លោក ខេមរៈ សិរីមន្ត បានពោរពាក្យទៅកាន់ភរិយាដែលខំពរពោះអស់ពេលជាង ៩ខែ១០ថ្ងៃ យ៉ាងកក់ក្ដៅថា ៖ "អរគុណអូន បងស្កប់ស្កល់ណាស់នូវគ្រប់យ៉ាងដែលអូនបានផ្ដល់ឲ្យបង ជាពិសេសកូនទាំង៣របស់យើង"៕