តម្លៃ​ត្រឹម​​ជាង ២០០ ដុល្លារ​​ ប៉ុន្តែ​សមត្ថភាព​​ខ្លាំង​កប់​ ​ត្រូវ​ម៉ាច់​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​

  • 2018-11-29 10:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Huawei ត្រកូល nova3 ស៊េរី ដែលទទួលបានការគាំទ្រខ្លាំង មានការពេញនិយមបំផុត និងអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅឆ្នាំ ២០១៨ នេះ​ បាន​បង្ហាញមុខមាត់កូនពៅ ណូវ៉ា 3 ឡៃត៍ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ និង​សមត្ថភាព​ខ្លាំង។

ណូវ៉ា 3 ឡៃត៍ ​មាន​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ត្រឹម​តែ​ ២៥៩ ដុល្លារ​ ប៉ុណ្ណោះ។ ត្បិត​ថា​តម្លៃ​ធូរ​ថ្លៃ​ប៉ុន្តែ​មាន​បំពាក់​ដោយ​​​អេក្រង់​កោង 3D ពេញ​តួ បែប​ឆក​ទំហំ​ ៦,៥​ អ៊ីញ​កម្រិត​ ​FHD+ FullView Display ​និង​មាន​ផ្ទៃ​អេក្រង់​លាត​រហូត​ដល់ ៩០,១%។

មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះបំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP AI Lighting និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ដែលអ្នកអាចថតរូបបានច្បាស់ ហើយ​ ជា​មួយ​មុខងារ Master AI Photography ​អាច​ស្គាល់បាន ២២ ប្លង់ខុសៗគ្នា។ វា​ក៏​មាន​មុខងារ Wide Aperture Mode ដែលកាមេរ៉ាក្រោយទាំងពីរគ្រាប់អាចចាប់យករូបភាពព្រាលផ្ទៃខាងក្រោយដាច់ពីគ្នា​បាន​យ៉ាង​ល្អ​ និងមុខងារ Hand-held Night Mode ថតនៅពេលយប់បានយ៉ាងស្អាត​មិន​បារម្ភរឿងខ្វះពន្លឺ។

អ្នក​ចូលចិត្ត​លេង​ហ្គេម​ ដឹង​តែ​លង់​ជាមួយណូវ៉ា 3 ឡៃត៍​ ដែល​មាន​អេក្រង់​ធំ និង​មាន​ ល្បឿន​គាប់​ចិត្តជាមួយនឹង​បន្ទះ​ឈីប​ Kirin 710 និង GPU Turbo ដែលអាចបង្កើនថាមពលដំណើរការក្រាហ្វិច និងអាចឲ្យអ្នករីករាយជាមួយការលេងហ្គេមយ៉ាងរលូនដោយមិនរអាក់រអួល។

សមត្ថភាពក្នុងការដំណើរការរបស់ស្មាតហ្វូនណូវ៉ា 3 កូនពៅនេះ មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យដែលមាន RAM ទំហំ 4GB ROM ទំហំ​ 64GB និង​អាច​បន្ថែម​ទំហំ​អង្គផ្ទុកទន្និន័យរហូតដល់ 400GB។ ​លើស​ពី​នេះ​ទៀត​ក៏​មាន​ថ្ម​ទំហំ​ធំ​ដល់​ 4000mAh ដូច្នេះ​លែងបារម្ភការសាកថ្មញឹកញាប់ទៀតហើយ។

ណូវ៉ា 3 ឡៃត៍​មានជម្រើសពីរពណ៍ទាន់សម័យគឺពណ៍ខ្មៅ ( Midnight Black) និងពណ៍ខៀវ (Sapphire Blue)។ អ្នកអាចរកជាវស្មាតហ្វូនណូវ៉ា 3 ឡៃត៍ នៅគ្រប់ហាងលក់ទូរស័ព្ទដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេស ដោយទទួលបានកែវទឹកដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smartធំហ្ម៎ង ឥតគិតៃថ្លៃ។ ចំណែកឯ nova3 តម្លៃត្រឹមតែ ៤៦៩ ដុល្លារ និង​ nova3i តម្លៃត្រឹមតែ ៣២៩ ដុល្លារ ​ មានថែម Bluetooth Speaker ដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smart ធំហ្ម៎ងឥតគិតថ្លៃផងដែរ៕

អត្ថបទ៖ សុខហេង