ក្រោយបាត់មុខមួយរយៈធំ Kim Kibumបង្ហាញខ្លួនជាថ្មីជាមួយរូបរាងប្លែកមើលសឹងមិនស្គាល់

  • 2018-11-30 01:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម Super Junior តារា​ចម្រៀង Kim Kibum បាន​វិល​ត្រឡប់​មក​លើ​វិថី​សិល្បៈ​សា​ជា​ថ្មី​ក្រោយ​បាត់​មុខ​អស់​រយៈពេល ៦ ឆ្នាំ។ ត្រឡប់​មក​លើក​នេះ Kim Kibum បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ជាមួយ​រូបរាង និង​មុខ​មាត់​ថ្មី​របស់​លោក។

តារា​ចម្រៀង ​Kim Kibum ដែល​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​ក្នុង​រឿង "I Love Lee Tae Ri” របស់​ទូរទស្សន៍ tvN កាល​ពី​ឆ្នាំ ២០១២ នោះ បាន​បង្ហាញ​ខ្លួន​សា​ជា​ថ្មី​ក្នុង​សន្និសីទ​កាសែត​មួយ​សម្រាប់​កម្មវិធី​ទូរទស្សន៍ "Too Feet Life” កាល​ពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

ក្រោយ​ឃើញ​រូប​ថត បច្ចុប្បន្ន​របស់​លោក បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ជាមួយ​ការ​ប្រែប្រួល​រូបរាង​ខុស​ប្លែក​ពី​មុន​ឆ្ងាយ បើ​ប្រៀបធៀប​កាល​លោក​នៅ​ជា​សមាជិក​ក្រុម Super Junior នោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី