ពេជ្រ អាវីហ្សា ផ្លាស់ប្ដូរការស្លៀកពាក់ស្ទើរ១៨០ដឺក្រេ ពេលរងការព្រមានពីក្រសួង
- 2018-11-30 05:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ អាវីហ្សា ផ្លាស់ប្ដូរការស្លៀកពាក់ស្ទើរ១៨០ដឺក្រេ ពេលរងការព្រមានពីក្រសួង
ចន្លោះមិនឃើញ
ចូលរួមកម្មវិធីផ្សេងៗ ពេជ្រ អាវីហ្សា តារានិយមចូលចិត្តភាពស៊ិចស៊ី បានប្រែជាស្លៀកពាក់បែបសុភាព បិទជិត មិនស្លៀកខ្លីខើច បញ្ចេញសាច់ដូចកាលពីមុនឡើយ ក្រោយជាប់ក្នុងបញ្ជី ព្រមានពីក្រសួងវប្បធម៌។
ជាក់ស្ដែង ពេលចូលរួមកម្មវិធី " ភ្នំពេញស្អាត" តារាស្រីស្បែកសរូបនេះ ស្លៀកខោអាវឈុតពណ៌បៃតង យ៉ាងសុភាពរាបសា។ ម្យ៉ាងទៀត គ្រាថ្ងៃសម្ពោធរឿងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏គេសង្កេតឃើញតារារូបនេះ បានស្លៀកឈុតហូលពណ៌ខៀវយ៉ាងរម្យទមបំផុត ខុសពីតារាជាច្រើន ស្លៀកពាក់បែបទាន់សម័យ គួរឲ្យទាក់ទាញ។
ទាក់ទិននឹងរឿងនេះ អាវីហ្សា ទទួលស្គាល់ថា ពេលទៅណាមកណា នរណាក៏លាន់មាត់ថានាងប្លែកដែរ តែអាវីហ្សាគ្រាន់ចង់ដូរស្ទីលខ្លះ ព្រោះពីមុនធ្លាប់តែស្លៀកពាក់សិចស៊ី ។ ម្យ៉ាងទៀត ក្រសួងទើបតែព្រមានលើតារាស្រី រូបនេះ ពីបញ្ហាស្លៀកពាក់សិចស៊ីទៀត ទើបកញ្ញា ចង់មានការផ្លាស់ប្ដូរខ្លះ ។
យ៉ាងណាក្ដី តារាសម្ដែងទទួលថតតែ MV មិនទទួលថតភាពយន្ត បញ្ជាក់ថា ការស្លៀកពាក់របស់កញ្ញា ពេលខ្លះតាមកាលៈទេសៈ កម្មវិធី ។ ប្រសិនបើកម្មវិធីជប់លៀង បែបជួបជុំអ្នកសិល្បៈ អាវីហ្សា ស្លៀកពាក់បែបទាន់សម័យ ហើយសិចស៊ីខ្លះ តែគ្រាន់បន្តិចបន្តួចប៉ុណ្ណោះ ៕