ពល រដ្ឋ ​ត្រូវ​ត្រឡប់​មក​​កម្ពុជា​វិញ​​សិន​ក្រោយ​ Buriram ពិនិត្យ​ឃើញ​របួស​នៅ​មាន​បញ្ហា

  • 2018-12-03 01:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ច្រឹង ពលរដ្ឋ ​ត្រូវ​ត្រឡប់​មក​សម្រាក​ព្យាបាល​របួស​សរសៃ​ពួរ​ជង្គង់​​ខ្លួន​ឯង​នៅ​កម្ពុជា​វិញ ​ក្រោយ​​ក្រុម​គ្រូពេទ្យ​របស់​ Buriram ពិនិត្យ​ឃើញ​ថា ​របួស​​​នេះ​មិន​ជាន់​ជា​សះស្បើយ ១០០% ។

ច្រឹង បលរដ្ឋ

ច្រឹង ពលរដ្ឋ បាន​ចេញ​ទៅ​ទឹក​ដី​ថៃ​កាល​ពី​​ពាក់​កណ្ដាល​សប្ដាហ៍​មុន ដើម្បី​ទៅ​ចូល​រួម​ជា​មួយ Buriram ប៉ុន្តែ​​ពេល​នេះ​​ខ្សែ​បម្រើ​របស់​កម្ពុជា​រូប​នេះ​ត្រូវ​ត្រឡប់​​មក​កម្ពុជា​វិញ ដែល​មិន​ទាន់​អាច​ចូល​រួម​ហាត់​ជា​មួយ​ក្លឹប​របស់​ថៃ​បាន​ឡើយ។ ​​អតីត​កីឡាករ​របស់​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បាន​ចុះ​កុង​ត្រា​ជា​មួយ Buriram ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចីជើង​ចំនួន​២​រដូវ​កាល។

ចំពោះ​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូល​ថៃ​នេះ​ដែរ ​ពល​រដ្ឋ ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ជាង​៥​ពាន់​ដុល្លារ ​ក្នុង​មួយ​ខែ។ លើស​ពី​នេះ​ទៅ​ទៀត ​ក្លឹប Buriram United ​បាន​ឱ្យ​រថយន្ដ​មួយ​គ្រឿង ​និង​ខុនដូ​១​ទៀត ​ដើម្បី​ឱ្យ​គេ​រស់​នៅ អំឡុង​ពេល​លេង​ឱ្យ​ក្លឹប​លីគ​កំពូល​ថៃ​នេះ៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​