Ariana បិទស្នាមសាក់ពី Pete Davidson ជំនួសដោយឈ្មោះឆ្កែរបស់ Mac Miller

  • 2018-12-03 03:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ariana Grande បាន​បិទ​បាំង​ស្នាម​សាក់​ចាស់​របស់​នាង​ដែល​ជា​ស្នាម​សាក់​ជូន​ចំពោះ​អតីត​គូ​ដណ្ដឹង Pete Davidson ដោយ​ជំនួស​ជាមួយ​ស្នាម​សាក់​ថ្មី ដើម្បី​ជា​ការ​នឹក​រឭក​ដល់​វិញ្ញាណក្ខន្ធ​អតីត​មិត្ត​ប្រុស​របស់​នាង Mac Miller។

ក្រោយ​ទស្សនា​ឈុត​ក្រៅ​ឆាក​របស់​បទ​ "Thank You,Next” អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​ថា តារា​ចម្រៀង Ariana Grande បាន​ប្ដូរ​ស្នាម​សាក់​លេខ "8414” ដែល​សាក់​លើ​ជើង​របស់​នាង។ ស្នាម​សាក់​រូប​លេខ​នោះ​ដែរ គឺ​តំណាង​ឲ្យ​ផ្លាក​និមិត្ត​សញ្ញា​ដែល​ជា​របស់​ឪពុក​បង្កើត Pete Davidson (អតីត​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​បាន​ទទួល​មរណភាព​អំឡុង​ពេល​គ្រោះ​ភេរវកម្ម​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍​ថា ស្នាម​សាក់​រូប​លេខ​នោះ បច្ចុប្បន្ន​ត្រូវ​បាន​តារា​ចម្រៀង​ស្រី​រូប​នេះ​ជំនួស​ទៅ​ដោយ​ស្នាម​សាក់​ថ្មី​ឈ្មោះ "Myron” ដែល​ជា​ឈ្មោះ​ឆ្កែ​របស់​អតីត​តារា​រ៉េប Mac Miller៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម