​ល្បី​មាន​គូ​ស្នេហ៍ ​ម្ដង​នេះ​ វ៉ាង ​ស្រី​ណូ ​ទម្លាយ​ខ្ទេច​ពី​អត្តសញ្ញាណ​ម្ចាស់​ចិត្ត

  • 2018-12-03 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រូប​មួយ​សន្លឹក​ធ្លាយ​ចេញ ​បុរស​ម្នាក់ និង​ វ៉ាង ស្រី​ណូ​ ​លើក​ម្ហូប​ជូន​អ្នក​មាន​គុណ ធ្វើ​ឲ្យ​គ្រប់​គ្នា​គិត​ថា ​នោះ​ជា​រូប​ម្ចាស់​ចិត្ត​របស់​តារា​សម្ដែង​ស្រីសិចស៊ី​ជាក់​ជា​មិន​ខាន។

​រូប​ដែល​គេល្បី​ថា បុរស​នៅ​ក្បែរ​ស្រី ណូ ​ជា​គូស្នេហ៍

ឆ្លើយ​តប​​មន្ទិល​នេះ ​តារា​ស្រី​ងាក​មក​ប្រកប​ជំនួញ​វិញ ​ប្រាប់​ថា ​តាម​ពិត​បុរស​នោះ ​ជា​បង​ប្រុស​បង្កើត​របស់​កញ្ញា​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​​រឿង​ស្នេហា​វិញ ​ស្រី​ណូ ​សារភាព​ថា ​ពេល​នេះ​ខ្លួន​ពិត​ជា​មិន​ទំនេរ​ទេ ព្រោះ​មាន​គូ​ហើយ ​​​​ដោយ​ម្ចាស់​ចិត្ត​ជា​អ្នក​ជំនួញ​នៅ​ប្រទេស​អាមេរិក ​ហើយ​ចាស់​ទុំ​ដឹង​ឮទាំង​សង​ខាង​ផង​ដែរ។

​ស្រី​ស្អាត​​រូប​នេះ ​បន្ត​ថា ​​ទំនាក់​ទំនង​ជាមួយ​គូ​ស្នេហ៍​បាន​ស្គាល់​គ្នា​អស់​ពេល​ជាង​៨​ឆ្នាំ​មក​ហើយ ដោយ​ស្គាល់​គ្នា​ចៃដន្យ​ ពេល​ស្រី​​ ណូ​ ចេញ​ទៅ​សម្ដែង​លើ​ទឹក​ដី​ប្រទេស​មហា​អំណាច​មួយ​នេះ​ជាមួយ​សិល្បករ សិល្ប​កា​រី​នី​ផ្សេង​ទៀត។ ម្ចាស់​ចិត្ត​របស់​នាងជា​កូន​កាត់​ចិន កើត​និង​ធំ​ធាត់​លើ​ទឹក​ដី​អាមេរិក ​​មាន​អាយុ ​៤២​ឆ្នាំ ​​​ជា​​អ្នក​រក​ស៊ី​ ដោយ​បើកភោជនីយដ្ឋាន ​សណ្ឋាគារ ​ជា​ដើម។ ​

​តារា​សម្ដែង មុខ V ​ ​បន្ថែម​ថា ​តាម​ពិត​​ អ្នក​ទាំង​ពីរ​ ធ្លាប់​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​​ម្ដង​រួច​ហើយ ​តែ​ក្រោយ​មក​បែក​គ្នា​វិញ ​ក៏​ផ្ដាច់​ពាក្យ​ទៅ។ ​មួយ​រយៈបន្ទាប់​មក ​ស្នេហា​នេះ​ក៏​ផ្សះ​ផ្សា​ឡើង​វិញ ​ហើយ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ក៏​វិល​មក​ជានា​គ្នា​ធម្មតា​យ៉ាង​ផ្អែម​ល្ហែម។ ​អំឡុង​ស្រលាញ់​គ្នា​ ជិត​១០​ឆ្នាំ​មក​នេះ ​ស្រី​ណូ ​ប្រាប់​ថា ​សំណព្វ​ចិត្ត​របស់​ខ្លួន​ជា​មនុស្ស​ចិត្ត​ល្អ ​គោរព​និង​ឲ្យ​តម្លៃ​លើ​សាច់​ញាតិ​របស់​កញ្ញា​ណាស់ ​និង​ថែម​ទាំង​​ជា​មនុស្ស​មាន​សន្តាន​ចិត្ត​ទូ​លាយ ​គួរ​ឲ្យ​ស្រលាញ់​​ទៀត​ផង។

​ថ្វី​ត្បិត​​យល់​ចិត្ត​គ្នា​បាន​ច្រើន ​និង​ស្រលាញ់​គ្នា​ខ្លាំង​នៅ​ពេល​នេះ​ក៏​ដោយ ​តែ​ចំពោះ​គម្រោង​រៀប​ការ​វិញ ​​តារា​ស្រី​រូប​នេះ ​​ហាក់​មិន​ទាន់​ចង់​រៀប​ការ​ភ្លាម​ៗ​នៅ​ពេល​នេះ​ទេ ព្រោះ​ចង់​បន្ត​ជីវិត​បែប​នេះ ​​យូរ​ជាង​នេះ​សិន ៕​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី