វិធីសាកល្បងចិត្ត Crush ទាំង៥ ធានាថាឆុតខ្លាំង ដឹងថាគេស្រលាញ់ ឬក៏អត់

  • 2018-12-03 10:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​លួច​ស្រលាញ់​នរណា​ម្នាក់ អ្វី​ដែល​ពិបាក​បំផុត គឺ​មិន​ហ៊ាន​សារភាព​ប្រាប់​គេ ព្រោះ​តែ​មិន​យល់​ពី​ចិត្ត​គេ មាន​យើង ឬ​ក៏​អត់។ ត​ទៅ​នេះ ជា​វិធី​សាក​ចិត្ត​ Crush ងាយៗ អាច​ទាយ​ដឹង​ថា​គេ​មាន​ចិត្ត​លើ​យើង​ដែរ ឬ​ក៏​អត់ ហើយ​បន្ទាប់​មក​អាច​ទៅ​សារភាព​ប្រាប់​គេ​បាន៖

១.សរសើរ​គេ​ឲ្យ​ពេញ​ៗ​មាត់​ពី​ចំណុច​ល្អ​របស់​គេ ហើយ​ចាំ​មើល​ប្រតិកម្ម

ពិត​មែន​តែ​គេ​ទទួល​បាន​ពាក្យ​សរសើរ​ច្រើន ពី​មនុស្ស​ជា​ច្រើន​ដូច​ជា​ ថ្នាក់​ដឹក​នាំ​កន្លែង​ការងារ គ្រួសារ មិត្ត​ភក្ដិ​របស់​គេ គ្រួសារ​គេ​ជាដើម តែ​នោះ​ជា​ការ​សរសើរ​បែប​គ្មាន​លាក់​បង្កប់​អ្វី​សោះ។ យើង​អាច​សរសើរ​គេ ដោយ​បង្កប់​ពាក្យ​ពេចន៍ បែប​លាក់​អារម្មណ៍​ស្នេហ៍​ដូចជា៖ មិន​ដឹង​អ្នក​ណា​ទេ មាន​សំណាង​បាន​គេ​ជា​គូ? ស្អាតយ៉ាង​នេះ ហើយ​ពូកែ​ទៀត​ចង់​លង់​ហើយ ឬ​បើ​បាន​ជួប​ផ្ទាល់​គួរ​សរសើរ​គេ ហើយ​មើល​កែវ​ភ្នែក​គេ រួច​ចាំ​មើល​ប្រតិកម្ម​គេ តើ​មុខ​ក្រហម ឬ​រំភើប​ប៉ុណ្ណា?

រូបតំណាង

**២. សាក​ធ្វើ​ឲ្យ​ឆ្ងាយ​ពី​គេ​ពីរ​បី​ថ្ងៃ តើ​គេ​នឹក​យើង​អត់?**

ចង់​ដឹង​ចិត្ត​គេ មាន​យើង​ ឬ​ក៏​អត់ អាច​សាក​ឈប់​ទាក់ទង​គេ​មួយ​រយៈ​។ ពេល​នោះ បើ​គេ​សួរ​ថា​បាត់​ទៅ​ណា? ឬ​ក៏​គេ​ថា នឹក​ណាស់ និង​សួរ​នាំ​ពី​យើង​ច្រើន នោះ​ក៏​អាច​ចាប់​ចំណុច​គេ​បាន​មួយ​ផ្នែក​ដែរ។

៣. ឆាត​ទៅ​គេ​បែប​កំប្លុក​កំប្លែង​ឌឺដង

ពេល​ឆាត​ជាមួយ​គេ​ម្ដង​ៗយក​ល្អ មិន​បាច់​រៀបរាប់​រឿង​រ៉ាវ​កម្សត់​ៗ​ប្រាប់​គេ​ច្រើន​ពេក​ទេ អាច​ឆាត​បែប​កំប្លែង​និយាយ​ធ្វើដូច​សង្សារ​គេ​ខ្លះ​ អី​ខ្លះ និយាយ​លែង​បន្លំ​មែន ឬ​ក៏​ជួន​កាល​ធ្វើ​និយាយ​ឌឺៗ។ បន្ទាប់​មក​ចាំ​មើល​ថា​គេ​សប្បាយ​នឹង​ឆាត​ជាមួយ​យើង​ទេ ឬ​មួយ​ក៏​គេ​តប​មក​ផ្លាប់​ទៅ ផ្លាប់​មក​អត់? បើ​គេ​រីក​រាយ ឬ​ឆាត​មក​រក​យើង​មុន​ មាន​ន័យ​ថា​គេ​លង់​បណ្ដើរ​ៗ​ហើយ។

រូបតំណាង

៤. ពេល​មាន​ឱកាស​បបួល​គេ​ញ៉ាំ​អី​តែ​២​នាក់ ហើយ​ពេល​នោះ​យក​ចិត្ត​ទុកដាក់​លើ​គេ​ឲ្យ​ណា​ណី

អាច​ថា​ណាត់​គេ​ក្នុង​នាម​ជា​មិត្ត​ភក្ដិ តែ​ពេល​បាន​សម្រេច​ហើយ គួរ​យក​ចិត្ត​ទុក​ដាក់ តាំង​ពី​ចាប់​ម្ហូប​ដាក់​ឲ្យ ជូត​កែវ ជូត​ចាន​ឲ្យ និយាយ​ទៅ​បង្ហាញ​ប្រាប់​គេ​តែ​ម្ដង គ្រាន់​តែ​មិន​និយាយ​។ ពិសេស​បាញ់​កែវ​ភ្នែក​ដាក់​គេ​ឲ្យ​ចំៗ​បែប​ស្រទន់ ញញឹម​ឲ្យពព្រាយ ហើយ​ចាំ​មើល​ថា​គេ​ប្រែប្រួល​ទឹក​មុខ​ដូច​ម្ដេច​ខ្លះ?

៥. សាក​ទិញ​កាដូ​ឲ្យ​គេ​ហើយ​ចាំ​តាមដាន​ក្នុង Story ឬ Timeline របស់​គេ

អាច​ម្យ៉ាង​ទៀត​នោះ គឺ​ទិញ​កាដូ​ឲ្យ​គេ​តែ​ម្ដង។ បន្ទាប់​មក​រង់​ចាំ​មើល​ថា​គេ Post អី​ខ្លះ​នៅ​លើ​ FB IG ប្រសិន​បើ​គេ​បង្ហោះ​លក្ខណៈ​ថា លាក់​បាំង​ម្ចាស់​កាដូ​នោះ​ហើយ ជា​អារម្មណ៍​មួយ​ដែល​បង្ហាញ​ថា គេ​ពេញ​ចិត្ត តែ​លក្ខណៈ​នៅ​មិន​ហ៊ាន​បើក​ចំហ ព្រោះ​យើង​មិន​បាន​សារភាព​អ្វី​ប្រាប់​ទៅ​គេ៕ ​

អត្ថបទ៖ រាជ ប្រភព៖ គម្ពីស្នេហ៍