មិនចាំបាច់រង់ចាំទៀតទេ រថយន្ត Rolls-Royce តួខ្ពស់ SUV ដំបូង មានលក់លើទីផ្សារកម្ពុជា
- 2018-12-04 03:51:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចាំបាច់រង់ចាំទៀតទេ រថយន្ត Rolls-Royce តួខ្ពស់ SUV ដំបូង មានលក់លើទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars Phnom Penh បានបង្ហាញឡាន SUV ប្រណិតបំផុតមានឈ្មោះថា Cullinan ដែលដាក់ឈ្មោះតាមឈ្មោះរបស់គ្រាប់ពេជ្រធំបំផុត ព្រមទាំងប្រកាសមានឡានផ្សេងៗរបស់ Rolls-Royce ផងដែរ។
លោក Ian Grant នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Rolls-Royce Motor Cars បាននិយាយថា Cullinan ជារថយន្ត Rolls-Royce ដែលមានការរំពឹងចង់ឃើញបំផុតក្នុងទីផ្សារកម្ពុជា ដោយមានលក្ខណៈ bespoke ហើយប្រើប្រាស់គ្រោងតួ ដែលហៅថា ‘ស្ថាបត្យកម្មប្រណីត’ ជួយឲ្យឡានមានដំណើរការល្អ ផាសុកភាព និងប្រណីតភាព។
លោក Herfried Hasenoehrl តំណាងក្រុមហ៊ុន HGB Group បានលើកឡើងថា ក្នុងនាមជាភ្នាក់ងារចែកចាយតែមួយគត់សម្រាប់រថយន្ត Rolls-Royce ក្នុងទីផ្សារកម្ពុជា លោកមានក្ដីរំភើប និងសូមស្វាគមន៍ការមកដល់នៃម៉ូដែល Cullinan នេះ។
ចំណុចពិសេសរបស់ឡានលំដាប់សេដ្ឋី Cullinan មានដូចជា៖
តួខ្ពស់កម្ពស់ 1,836mm
ខាងក្នុង មានជម្រើស ២ គឺ កៅអី ៥ និង ៤ ដែលកៅអីក្រោយអាចបត់ចុះទាំងស្រុងដោយស្វ័យប្រវត្តិ ឬបត់ជាបំណែក 2/3 និងចំណែក 1/3 ក៏បាន
ផ្នែកខាងក្រោយ ឬគូទរថយន្ត មានចំណុះ ៥៦០ លីត្រ និងអាចបង្កើនដល់ ៦០០ លីត្រ បើដកធ្នើឥវ៉ាន់ចេញ
រថយន្ត Cullinan ប្រភេទកៅអីបួនវិញ មានបំពាក់នូវកៅអីដាច់ដោយឡែក ដែលផ្ដល់នូវប្រណីតភាពខ្ពស់បំផុតក្នុងចំណោមរថយន្ត SUV។ កៅអីខាងក្រោយដាច់ដោយឡែកចំនួនពីរ ត្រូវបានខ័ណ្ឌចែកដោយស្នូកកណ្ដាលផ្នែកខាងក្រោយ ដែលមានបំពាក់ទូរដាក់កែវ ព្រមជាមួយនឹងកែវ និងថូរស្រាវីស្គី កែវស្រាសាំប៉ាញ និងទូទឹកកក ពី Rolls-Royce ។
កៅអីអាចកំណត់បានច្រើនរបៀប ដើម្បីផ្ដល់នូវផាសុកភាពសម្រាប់អ្នកធ្វើដំណើរផ្នែកខាងក្រោយ។ រចនាបថបែបម៉ូតសម្លៀកបំពាក់អាចមើលឃើញនៅក្នុងកាប៊ីនរបស់រថយន្ត ដោយក្នុងនោះ ផ្ទៃខាងលើរបស់មុខតាប្លូតុបតែងដោយស្បែកពណ៌ខ្មៅទាន់សម័យដែលត្រូវបានអភិវឌ្ឍថ្មី ដែលជាស្បែកជាប់មាំ និងធននឹងទឹក ស្រដៀងគ្នានឹងស្បែកដែលប្រើប្រាស់សម្រាប់វ៉ាលី និងកាបូបលំដាប់កំពូលរបស់អ៊ីតាលីដូច្នោះដែរ។
ទន្ទឹមនឹងនេះ ពូកក្នុងរថយន្ត Cullinan មានសណ្ឋានស្រស់ស្អាត ដែលបង្ហាញពីគុណភាព និងទឹកដៃជាងរបស់រថយន្ត Rolls-Royce។ ពូកត្រូវបានរចនាឡើងដើម្បីឲ្យត្រូវគ្នានឹងគុណភាពរបស់រថយន្ត Cullinan ហើយពូកទាំងនេះ ត្រូវបានរចនាឡើងស្រដៀងគ្នានឹងក្រចកសេះនាសម័យទំនើប ដែលបញ្ជាក់ឲ្យឃើញពីភាពរឹងមាំនៃកន្លែងអង្គុយ។ ពូកថ្មីទាំងអស់នេះក៏បង្ហាញឲ្យឃើញនូវទឹកដៃកំពូលផ្នែកធ្វើស្បែករបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ផងដែរ ហើយបង្អែកកៅអីទាំងមូលត្រូវបានបង្កើតឡើងចេញពីស្បែកតែមួយផ្ទាំង ដើម្បីធ្វើឲ្យមានផ្ទៃរាង 3D ។
កញ្ចក់ខ័ណ្ឌចែកកាប៊ីនរថយន្តជួយខ័ណ្ឌចែកអ្នកធ្វើដំណើរពីផ្នែកដាក់ឥវ៉ាន់ ហើយជួយបង្កើនភាពស្ងប់ស្ងាត់បំផុតសម្រាប់រថយន្ត SUV បែបនេះ និងជួយការពារអ្នកធ្វើដំណើរក្នុងរថយន្ត Cullinan ពីការប្រែប្រួលសីតុណ្ហភាព បើទោះបីជាផ្នែកដាក់ឥវ៉ាន់ខាងក្រោយបើកចំហក្ដី។
បច្ចេកវិទ្យាទាន់សម័យ
Rolls-Royce Cullinan ជារថយន្តដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើបបំផុតនៅក្នុងពិភពលោក សម្រាប់ប្រភេទរថយន្ត SUV នេះ។ នៅពេលចាប់ផ្ដើមដំណើរការតាមរយៈសោបែប Bespoke រថយន្ត Cullinan នឹងបន្ទាបខ្លួន 40mm ដើម្បីធ្វើឲ្យការចូលទៅក្នុងរថយន្តមានភាពងាយស្រួល។ អ្នកធ្វើដំណើរត្រូវបានស្វាគមន៍ ជាមួយនឹងទ្វារដែលបើកចំហយ៉ាងទូលាយ ហើយបិទទ្វារដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចលើដៃទ្វារប៉ុណ្ណោះ។ ស្ថិតនៅក្នុងកាប៊ីនរថយន្ត អ្នកធ្វើដំណើរក្នុងរថយន្ត Cullinan ទទួលអារម្មណ៍ធូរស្បើយជាមួយនឹងដំបូលកញ្ចក់ប៉ាណូរ៉ាម៉ា ដែលល្អឈានមុខគេ។
ប្រព័ន្ធភ្លេងបែប Bespoke ដែលមានធុងបាស់ចំនួន 18 និងកាណាល់ចំនួន 18 លំដាប់ស្ទូឌីយោ ពូកខ្យល់ និងមានប្រព័ន្ធម៉ាស្សា ក៏ដូចជាតុអាហារពិសេសរបស់ Rolls-Royce សុទ្ធតែឆ្លុះបញ្ចាំងឲ្យឃើញពីប្រណីតភាពនៃផ្ទៃខាងក្នុង។ អ្នកធ្វើដំណើរក្នុងរថយន្ត Cullinan អាចសាកថ្មឧបករណ៍របសខ្លួនតាមរយៈរន្ធ USB ចំនួនប្រាំ ដែលត្រូវបានបំពាក់យ៉ាងយកចិត្តទុកដាក់នៅក្នុងកាប៊ីនរថយន្ត ចំណែកឯទូរស័ព្ទអាចសាកថ្មដោយឥតខ្សែនៅផ្នែកខាងមុខរបស់កាប៊ីន។
សម្រាប់អ្នកបើកបរ ស្នូកកណ្ដាលមានបំពាក់នូវប្រព័ន្ធបញ្ជារបស់ទេវរូប Spirit of Ecstasy ប៊ូតុង “ផ្លូវពិបាក” ប៊ូតុងគ្រប់គ្រងចុះចំណោទ និងប្រព័ន្ធកំណត់កម្ពស់បូមជាដើម។ គ្រឿងបំពាក់ផ្នែកសុវត្ថិភាពរបស់រថយន្តន្ត Cullinan គឺល្អឥតខ្ចោះ រួមមានមុខងារ Night Vision (មុខងារមើលផ្លូវពេលយប់) Vision Assist (ជំនួយភ្នែក) រាប់បញ្ចូលទាំងប្រព័ន្ធបញ្ជូនដំណឹងអំពីសត្វ និងអ្នកថ្មើរជើងទាំងពេលថ្ងៃ និងពលយប់ ប្រព័ន្ធ Alertness Assistant ប្រព័ន្ធកាមេរ៉ាបួន ជាមួយនឹងរូបភាពបែប Panorama ប្រព័ន្ធមើលឃើញជុំវិញរថយន្ត និងមើលពីលើរថយន្ត ប្រព័ន្ធ Active Cruise Control ប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់បុកទង្គិច (Collision Warning) ប្រព័ន្ធ Cross-Traffic Warning, ប្រព័ន្ធ Lane Departure និងប្រព័ន្ធជូនដំណឹង Lane Change Warning និងអេក្រង់នៅពីលើកញ្ចក់ទំហំ 7x3 ដែលធំជាងគេនៅក្នុងឧស្សាហកម្មរថយន្តនេះ ប្រព័ន្ធចែករំលែក WiFi ព្រមជាមួយនឹងប្រព័ន្ធស្វែងរកទិស និងប្រព័ន្ធកម្សាន្តទំនើបចុងក្រោយបំផុត។
វិស្វកម្មល្អឥតខ្ចោះ
ម៉ូដែល Cullinan ប្រើប្រាស់ស្ថាបត្យកម្មអាលុយមីញ៉ូមថ្មីស្រឡាង ឈ្មោះថា “ស្ថាបត្យកម្មប្រណីត" ដែលជួយឲ្យតួរថយន្តមានភាពរឹងមាំពិសេស សម្រាប់ឲ្យរថយន្តមានដំណើរការ "ល្អបំផុត" នៅលើផ្លូវពិបាក ហើយជាមួយគ្នានោះក៏ផ្ដល់នូវផាសុកភាពប្រៀបបាននឹង “ការជិះលើកម្រាលព្រំទិព្វ” ដូច្នោះដែរ ។
ការបន្ថែមនូវប្រព័ន្ធបូមខ្យល់កំណត់កម្ពស់ដោយស្វ័យប្រវត្តិជំនាន់ថ្មី ប្រព័ន្ធរង្វិលកង់ទាំងបួនដ៏ល្អពិសេស ប្រព័ន្ធបួងចង្កូតកង់ទាំងបួន ការអភិវឌ្ឍជាថ្មីទាំងស្រុងនៃម៉ាស៊ីន Rolls-Royce V12 ទែរបូភ្លោះ ចំណុះ 6.75 លីត្រ (850Nm នៃកម្រិតរង្វិលជុំទាបបំផុតត្រឹមតែ 1,600rpm) និងប្រព័ន្ធប្រអប់លេខដែលមាន 8 វគ្គ ដែលមានដំណើរការយ៉ាងរលូនបំផុតក្នុងលោក ធានាថា អ្នកមានរថយន្ត SUV កំពូលប្រណីតក្នុងលោក។ នៅពេលស្ថិតក្នុងផ្លូវលំបាក ប្រព័ន្ធបូមដែលមានដំណើរការដោយស្វ័យប្រវត្តិប្រើប្រាស់ប្រព័ន្ធសម្ពាធ ដើម្បីរុញកង់ណាមួយឲ្យធ្លាក់ចុះ នៅពេលដែលរថយន្ត Cullinan ដឹងថា ផុតពីផ្ទៃផ្លូវ ដើម្បីធានាថា គ្រប់កង់ទាំងអស់ស្ថិតនៅជាប់នឹងផ្ទៃផ្លូវ ហើយប្រព័ន្ធរង្វិលជុំកម្រិតអតិបរិមាត្រូវបានបញ្ជូនទៅឲ្យគ្រប់កង់ទាំងអស់។
មុខងារបើកបរដោយរលូន ទៅគ្រប់ទីកន្លែង អាចប្រើប្រាស់បានដោយគ្រាន់តែប៊ូតុងមួយប៉ុណញនោះ ដែលប៊ូតុងនោះត្រូវបានស្គាល់ក្នុងចំណោមមជ្ឈដ្ឋានរបស់ Rolls-Royce ថា ប៊ូតុង “ទៅកាន់គ្រប់ទីកន្លែអ - Everywhere” ដែលមានផ្ដល់នូវមុខងារផ្សេងៗ សម្រាប់ការបើកបរលើផ្លូវពិបាក។ រថយន្ត Cullinan ក៏អាចបើកកាត់ជម្រៅទឹកជ្រៅបំផុតបើធៀបនឹងរថយន្ត SUV កំពូលប្រណីតផ្សេងទៀត ក្នុងកម្រិតជម្រៅ 540mm ដោយសារតែកម្ពស់ធ្វើដំណើរខ្ពស់បំផុតរបស់រថយន្តនេះ។ នៅពេលធ្វើដំណើរលើផ្លូវពិបាករួចហើយ អ្នកធ្វើដំណើរអាចចុះពីលើរថយន្តដោយពុំប្រឡាក់ជើងខោឡើយ ព្រោះទាំងទ្វារមុខ និងទ្វារក្រោយក្ដោបដល់ផ្នែកខាងក្រោមនេះ នៃរថយន្ត Cullinan ហយធានាថា រាល់ភក់ធូលីដីទាំងអស់នៅជាប់ទ្វារខាងក្រៅ។ ចំណុចនេះ មានតែរថយន្ត Rolls-Royce ប៉ុណ្ណោះបានយកមកគិតគូរ។
ជីវិតតែមួយ របៀបរបបរស់នៅច្រើន
ការបើកបរទៅកាន់ទីតាំងដាច់ស្រយាលគឺជាផ្នែកទីមួយនៃការធ្វើដំណើរផ្សងព្រេងតាមរថយន្ត Rolls-Royce Cullinan។ ភាពសប្បាយរីករាយរង់ចាំំលោកអ្នក តាមរយៈ មុខងារ Rolls-Royce Recreation Module។
ឧទាហរណ៍៖ បន្ទាប់ពីបានជ្រើសរើសដំណើរផ្សងព្រេងរបស់អ្នកហើយ ម្ចាស់រថយន្តនឹងបញ្ចូលកម្មវិធី Drone Module ទៅក្នុងរថយន្តយន្ត Cullinan ដោយជ្រើសរើសកម្មវិធី Drone Racing Module ចេញពីសំណុំកម្មវិធីផ្សេងទៀត ដែលម្ចាស់រថយន្តបានកុម្ម៉ង់ពីក្រុមហ៊ុន Rolls-Royce ដើម្បីបំពេញតាមចំណូលចិត្តផ្នែកកម្សាន្តរបស់ខ្លួន។
ការស្ទូចត្រី ការថតរូប ការឡើងថ្ម ការជិះស្គីលើព្រឹល ការជិះឆ័ត្រយោង ជិះក្ដារទឹកមានឆ័ត្រយោង លោតពីទីខ្ពស់ ជិះក្ដាស្គីពីលើភ្នំភ្លើង ឬក៏គ្រាន់តែអង្គុយមើលទេសភាពលេង ទាំងអស់នេះសុទ្ធតែអាចធ្វើបានដោយសារឈុតកម្មវិធីកម្សាន្ត Rolls-Royce Bespoke Collective។ កម្មវិធីកម្សាន្តនីមួយៗអាចត្រូវបានបញ្ចូលទៅក្នុងផ្នែកខាងក្រោយរថយន្ត Cullinan ដែលមានថតដែលដើរដោយម៉ូទ័រ ហើយផ្ទុកនូវបរិក្ខា និងគ្រឿងផ្សេងៗ តម្រូវតាមការចង់លេងរបស់ម្ចាស់រថយន្ត Cullinan។ នៅពេលដែលម្ចាស់ត្រៀមខ្លួនលេងហើយ កម្មវិធីនេះនឹងបង្ហាញខ្លួនចេញមក។ ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh ជាភ្នាក់ងារទទួលសិទ្ធិចែកចាយផ្ដាច់មុខរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ក្នុងប្រទេសកម្ពុជា ហើយធ្វើប្រតិបត្តិការដោយក្រុមហ៊ុន HGB Group (ខេមបូឌា)។ លោកអ្នកអាចចូលមកមើលរថយន្ត Cullinan នៅអគារតាំងបង្ហាញដែលស្ថិតនៅ៖ អគារលេខ 37 – 39 មហាវិថីព្រះមុនីរ៉េត សង្កាត់វាលវង់ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ វេលាម៉ោង 8 ព្រឹក ដល់ 5:30 ល្ងាច និងនៅថ្ងៃសៅរ៍ពីម៉ោង 8 ព្រឹក ដល់ 12 ថ្ងៃត្រង់។ (សម្រាប់ថ្ងៃអាទិត្យ ត្រូវមានការណាត់មុន)។
ការជាវតាមរយៈភ្នាក់ងារទទួលសិទ្ធិចែកចាយ ម្ចាស់រថយន្ត Rolls-Royce នឹងទទួលបានសេវាគាំទ្រ និងដំបូន្មានផ្សេងៗសម្រាប់គ្រប់ផ្នែកទាំងអស់នៃរថយន្តរបស់ខ្លួន និងកញ្ចប់ធានាយ៉ាងទូលំទូលាយរយៈពេលបួនឆ្នាំ រាប់បញ្ចូលទាំងការធានាដោយពុំគិតពីចម្ងាយនៃការបើកបរ កញ្ចប់សេវាថែទាំជួសជុល និងជំនួយនៅពេលមានបញ្ហាតាមដងផ្លូវ ការទទួលបាននូវគ្រឿងបន្លាសសុទ្ធពី Rolls-Royce និងការធ្វើបច្ចុប្បន្នភាពលើ Software ជាប្រចាំ។ នៅកម្ពុជា មានតែបុគ្គលិករបស់ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh ដែលជាអ្នកបច្ចេកទេសទទួលបានការបណ្ដុះបណ្ដាលពី Rolls-Royce។ ពួកគេមានឧបករណ៍ថែទាំ និងជួសជុលដែលទំនើបបំផុត ហើយការបណ្ដុះបណ្ដាលជាប្រចាំ និងជាបន្តបន្ទាប់ មានន័យថា ពួកគេតែងតែតាមទាន់រាល់បច្ចេកវិទ្យាថ្មីៗចុងក្រោយ។