ឆ្នាំនេះ K-Pop វាយលុកតារាង Billboard ញាក់សាច់ ហើយនេះជាបញ្ជីចំណាត់ថ្នាក់ជើងខ្លាំង
- 2018-12-05 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះ K-Pop វាយលុកតារាង Billboard ញាក់សាច់ ហើយនេះជាបញ្ជីចំណាត់ថ្នាក់ជើងខ្លាំង
ចន្លោះមិនឃើញ
ក្នុងឆ្នាំ ២០១៨នេះ តារា និងក្រុមចម្រៀង K-Pop ជាច្រើនបានលេចមុខជាបន្តបន្ទាប់នៅលើតារាង Billboard ដែលបង្កើតជាប្រវត្តិសាស្ត្រជោគជ័យមួយទៀតរបស់តារាទាំងនោះ។
កាលពីថ្ងៃទី ០៤ ខែធ្នូ Billboard បានបង្ហាញពីតារាប្រចាំឆ្នាំ ២០១៨ ដោយលើតារាងនោះដែរ មានតាំងពី EXO, BTS, BLACKPINK, NCT127, GOT7 និងក្រុមតារាជាច្រើនទៀតដែលសុទ្ធវាយលុកទីផ្សារចម្រៀងនៅរយៈពេលចុងក្រោយនេះ។
សម្រាប់តារាង "World Albums” BTS បានស៊ីដាច់ឈរលើចំណាត់ថ្នាក់កំពូលទាំង ៣ ជាមួយអាល់ប៊ុមទាំង ៣របស់ខ្លួនមានដូចជា៖ “Love Yourself: Tear”, “Love Yourself: Answer” និង “Love Yourself: Her”។
ចំណែកអាល់ប៊ុមទោលដំបូងរបស់ Lay សមាជិកក្រុម EXO មានឈ្មោះថា "NAMANAMA” ក៏បានស្ថិតលើកំពូលតារាងនេះដែរ ដោយកាន់កាប់ចំណាត់ថ្នាក់ទី ៤ ហើយអាល់ប៊ុម "Hope World” របស់ J-Hope សមាជិកក្រុម BTS ជាប់លេខ ៥។
វិលមកវិញជាថ្មី អាល់ប៊ុម "Don't Mess Up My Tempo” របស់ EXO បានជាប់លេខ ៨ ស្របពេល អាល់ប៊ុម "mono” របស់ RM មេក្រុម BTS ជាប់លេខ ៩។
រីឯក្រុម BLACKPINK វិញក៏មានមុខជាប់ចំណាត់ថ្នាក់ល្អដែរ គឺលេខ ១២ តាមរយៈអាល់ប៊ុម "Square Up” ហើយបន្ទាប់ពីនេះ លេខ ១៣ បានទៅលើអាល់ប៊ុមជប៉ុន "Face Yourself” របស់ BTS និង “Regular-Irregular” របស់ NCT 127 ស្ថិតនៅលេខ ១៤។
ងាកចូលតារាង "World Album Artists” BTS ក្លាយជាម្ចាស់តំណែងកំពូលទី ១ តាមពីក្រោយដោយ Lay ដែលស្ថិតនៅចំណាត់ថ្នាក់ទី ២ EXO ជាប់លេខ ៥ J-Hope ជាប់លេខ ៦ RM ជាប់លេខ ៧ BLACKPINK ជាប់លេខ ៩ និង NCT127 ជាប់លេខ ១០។
ចំណែក តារាង “Top Artists” BTS ជាប់លេខ ៨ ស្របពេល EXO ជាប់លេខ ៧៦។
Billboard ក៏បានបង្ហាញតារាង “Independent Albums” ដែរ ដោយក្នុងនោះ អាល់ប៊ុមរបស់ BTS ”Love Yourself: Tear” ជាប់លេខ ៣, អាល់ប៊ុម “Love Yourself: Answer” ជាប់លេខ៥ និង “Love Yourself: Her” ជាប់លេខ ។ សម្រាប់ “NAMANANA” របស់ Lay បានជាប់ចំណាត់ថ្នាក់ទី ៣៤។
ចុងក្រោយសម្រាប់តារាង “Social 50” ឆ្នាំ ២០១៨ BTS ជាប់លេខ ១ រយៈពេលដល់ទៅ ១០៣ សប្ដាហ៍ ហើយនៅចុងឆ្នាំក៏នៅតែរក្សាតំណែងនេះដែរ។ EXO ក៏មិនធម្មតាដែរ ដោយបានយកឈ្នះ និងទទួលបានចំណាត់ថ្នាក់ទី ២ ហើយ GOT7 ជាប់លេខ ៦, NCT ជាប់លេខ ៩, MONSTA X ជាប់លេខ ១១, SEVENTEEN ជាប់លេខ ១២, Wanna One ជាប់លេខ ១៤, NCT 127 ជាប់លេខ ២៣, BLACKPINK ជាប់លេខ ២៨, TWICE ជាប់លេខ៣៣, Stray Kids ជាប់លេខ៤១, NCT Dream ជាប់លេខ៤៣ និង SHINee ជាប់លេខ៤៦៕