Man Utd និង Arsenal ចែកគ្នាម្នាក់១ពិន្ទុនៅ Old Trafford

  • 2018-12-06 00:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បានវាយបកតាមពីក្រោយ Arsenal ២ដងដើម្បីបាន១ពិន្ទុនៅទឹកដីខ្លួនឯង ក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ២ទល់នឹង២។

ការប្រកួតយប់មិញ Mustafi ជាអ្នករកគ្រាប់ទី១ឲ្យក្រុមភ្ញៀវបានមុននៅនាទី ២៦មុនពេលដែល Martial ស៊ុតតាមស្មើ។ នៅវគ្គទីពីរក្រុមរហស្សនាមថាកាំភ្លើងធំបាននាំមុខសារជាថ្មីបន្ទាប់ពី Rojo ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៦៨ ប៉ុន្តែមិនបានប៉ុន្មានផង Lingard បានជួយ United តាមស្មើម្ដងទៀតនៅនាទី៦៩។

ទោះមិនអាចឈ្នះតែ Arsenal បានបន្តកំណត់ត្រាមិនដែលចាញ់២០ប្រកួតជាប់គ្នានៅរដូវកាលនេះ។ លទ្ធផលស្មើធ្វើឲ្យក្រុមលោក Unai Emery ស្មើពិន្ទុជាមួយលេខ៤ Chelsea ដែលភ្លាត់ចាញ់ Wolverhampton ១ទល់នឹង២ នៅថ្ងៃជាមួយគ្នា៕

អត្ថបទ៖ វីរ័ត្ន