ទើប​កាត់​សក់​ហើយ​ Fellaini លេង​ទាញ​សក់​គេ​យប់​មិញ​

  • 2018-12-06 01:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marouane Fellaini បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​ក្រោយ​ចាប់​ទាញ​សក់​កីឡាករ​ Matteo Guendouzi របស់​ Arsenal ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៥។​​

កីឡាករ​សញ្ជាតិ​បែលហ្សិក​លេង​ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​កាល​ពី​យប់​មិញ​ហើយ​បាន​ប្ដូរ​ចូល​នៅ​១៨​នាទី​ចុង​ក្រោយ​មុន​ចប់​ការ​ប្រកួត​ដែល​ Manchester United ស្មើ​គ្នា​ ២-២​ ជាមួយ​ Arsenal។ ហេតុ​ការណ៍​ចាប់​ទាញ​សក់​កើត​ឡើង​អំឡុង​ពេល​ Fellaini ប្រជែង​បាល់​គ្នា​ជាមួយ​​ Guendouzi។

ទោះ​ជា​បង្ក​កំហុស​លើ​ កីឡាករ​ Arsenal មែន​តែ​អាជ្ញាកណ្ដាល​ទំនង​ជា​មិន​បាន​ដឹង​នោះ​ទេ​ ធ្វើ​ឲ្យ​ Fellaini មិន​បាន​ទទួល​កាត​អ្វី​ទាំង​អស់។​ យ៉ាងណា​ខ្សែ​បម្រើ​វ័យ​៣១​ឆ្នាំ​រង​ការ​បន្ទោស​ និង​ចំអក​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​អ្នក​ខ្លះ​និយាយ​ថា​ Fellaini ចង់​បាន​សក់​របស់​ Guendouzi និង​ខ្លះ​ទៀត​ថា​មក​ពី​រូប​គេ​នឹក​សក់​របស់​ខ្លួន​​ដែល​ទើប​កាត់​រួច៕

អត្ថបទ៖ វីរ័ត្ន