ផ្អើល​រឿង​កំពង់ឆ្នាំង​បញ្ឈប់​សកម្មភាព​បាល់ទាត់​ទី​លាន​មុខ​សាលា​ខេត្ត​ ព្រោះ​ហេតុផល២យ៉ាង​

  • 2018-12-06 02:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តី​ជូន​ដំណឹង​របស់​​រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង​ចុះ​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ស្តីពី​ការ​បញ្ឈប់​​ការ​ប្រកួត​កីឡា​បាល់ទាត់​ ឬ​ហ្វឹកហាត់​បាល់ទាត់ ឬ​លេង​កម្សាន្ត​ដើម្បី​សុខភាព​នៅ​ទី​លាន​បាល់ទាត់​ខាង​មុខ​សាលា​ខេត្ត​ត្រូវ​បាន​អ្នក​ស្រលាញ់​បាល់ទាត់​រិះគន់​យ៉ាង​ខ្លាំង​នៅ​តាម​បណ្ដាញ​សង្គម។

ការ​បញ្ឈប់​សកម្មភាព​បាល់ទាត់​នេះ​ត្រូវ​បាន​សាលា​ខេត្ត​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា ទី​១​ដើម្បី​បង្ការ​ និង​បញ្ចៀស​នូវ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ណា​មួយ​ជា​យថាហេតុ​ និង​ទី​២​ដើម្បី​​ជៀស​វាង​ការ​រំខាន​ដល់​អង្គភាព​ក្នុង​ការ​បំពេញ​ការងារ​​ដែល​មាន​ទី​តាំង​នៅ​ជុំ​វិញ​ទី​លាន។

សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ដែរ​ថា ទី​លាន​នេះ​អាច​បន្ត​ការ​ប្រកួត​កីឡា​ណា​មួយ​ដែល​មិន​ប៉ះ​ពាល់​ដល់​គ្រោះ​ថ្នាក់​ចរាចរណ៍​​ជា​យថាហេតុ​ និង​មិន​បង្ក​ការ​រំខាន​ដល់​​ការ​បំពេញ​ភារកិច្ច​របស់​អង្គភាព​ដែល​មាន​ទី​តំាង​នៅ​ជុំ​វិញ។

ដើម្បី​ដោះ​ស្រាយ​នូវ​ការ​បញ្ឈប់​នេះ​ សាលា​ខេត្ត​​​បាន​​ជួសជុល​កីឡដ្ឋាន​ខេត្ត​ (វត្ត​ធម្មយុត្តិ)​សម្រាប់​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​ ការ​ហ្វឹកហាត់​ ឬ​ការ​លេង​កម្សាន្ត​ជំនួស​វិញ៕

សេចក្តី​ប្រកាស​របស់​សាលាខេត្ត​កំពង់ឆ្នាំង

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី