វៀតណាមលត់ហ្វីលីពីនទាំងពីរជើង ៤-២ ឡើងវគ្គផ្តាច់ព្រ័ត្រជួបម៉ាឡេស៊ី

  • 2018-12-06 14:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​វៀតណាម​បាន​​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ក្នុង​​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ជម្រើស​ជាតិ​ហ្វីលីពីន​នៅ​ជើង​ទី​២​ដោយ​លទ្ធផល​ ២-១ (ទាំង​ពីរ​ជើង​ឈ្នះ ៤-២។

សកម្មភាព វៀតណាម និង​ហ្វីលីពីន កាល​ជើង​ទី​១

លេង​ជើង​ទី​២​នៅ​ទឹក​ដី​វៀតណាម សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ទី​១ មិន​មាន​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​គ្នា​ទេ​​ដោយ​ក្រុម​ភ្ញៀវ​ហ្វីលីពីន​បាន​ព្យាយាម​សម្រុក​ខ្លាំង​ ខណៈ​ម្ចាស់​ផ្ទះ​វៀតណាម​​​មិន​សម្រុក​ខ្លាំង​ទេ​​គឺ​​ព្យាយាម​ការពារ​ច្រើន​ជាង។

នៅ​វគ្គ​​ទី​២ ហ្វីលីពីន​នៅ​តែ​ព្យាយាម​វាយ​សម្រុក​ ប៉ុន្តែ​មិន​អាច​​ទម្លាយ​របាំង​ការពារ​ដ៏​ល្អ​របស់​វៀតណាម​ឡើយ។ ការ​ប្រកួត​នេះ​ត្រូវ​​គេ​សង្កេត​ឃើញ​ថា នៅ​ចុង​វគ្គ​ទី​២ វៀតណាម​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ហើយ​​ធ្វើ​បាន​សម្រេច២​គ្រាប់​ក្នុង​រយៈ​ពេល​ចន្លោះ​​៥​នាទី​ប៉ុណ្ណោះ។ នៅ​នាទី​ទី​៨៣ Hai Nguyen បានស៊ុត​គ្រាប់​បាល់​នាំ​មុខ ១-០ ហើយ​នៅ​នាទី​ទី​​៨៧ កីឡាករ​ឆ្នើម​របស់​វៀតណាម P. Nguyen ស៊ុត​សម្រេច​គ្រាប់​ទី​២ ប៉ុន្តែ​ហ្វីលីពីន​បាន​តាម​ពី​ក្រោយ ២-១ នៅ​នាទី​៨៩​ដោយ​កីឡាករ​ឆ្នើម​​ Young Husband។

សរុប​ទាំង​ពីរ​ជើង​ វៀតណាម​ឈ្នះ​ហ្វីលីពីន ៤-២ បន្ទាប់​ពី​ជើង​ទី​១​នៅ​ទឹក​ដី​ហ្វូីលីពីន វៀតណាម​បាន​យក​ឈ្នះ ២-១ ដែរ។ ដូច្នេះ​ក្រុម​វៀតណាម​ជា​អ្នក​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​ជួប​​ក្រុម​ម៉ាឡេស៊ី​នា​ថ្ងៃ​ទី១១ ខែ​ធ្នូ ​ នៅ​ទឹក​ម៉ាឡាស៊ី ក្នុង​ជើង​ទី​១​ និង​​ជើង​ទី​២​ប្រកួត​នៅ​ទឹក​​វៀតណាម​ ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នេះ។

​ក្រុម​វៀតណាម​ និង​​ម៉ាឡេស៊ី ជា​ក្រុម​ធ្លាប់​ប៉ះ​គ្នា​ម្ដង​ហើយ​កាល​លេង​ក្នុង​វគ្គ​ជម្រុះ​ពូល A ដែល​ពេល​នោះ​គឺ​​វៀតណាម​យក​ឈ្នះម៉ាឡេស៊ី ២-០ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​