ខាង​ក្នុង​យន្តហោះ​ឯកជន Messi ស្អាត​ខ្លាំង និង​មាន​ឈ្មោះ​គ្រួសារ​លើ​ជណ្ដើរ​ទៀត

  • 2018-12-13 04:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​បាន​ជួល​យន្តហោះ​ឯក​ជន​​មួយ​គ្រឿង​ដែល​មាន​តម្លៃ​១២​លាន ​​ផោន ដើម្បី​ទុក​ដឹក​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ។

យន្ត​ហោះ​មួយ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​របស់​អាហ្សង់ទីន និង​ច្នៃ​ម៉ូដ​សម្រាប់​គ្រួសារ Messi តែ​ម្ដង។ ផ្ទៃ​ខាង​ក្នុង​នៃ​យន្ត​ហោះ​​​បាន​រៀបចំ​យ៉ាង​ប្រណិត ថែម​ទាំង​ពី​​ផ្ទះ​បាយ​ទៀត​ផង។ វា​មាន​បន្ទប់​ទឹក​ពីរ និង​កន្លែង​អង្គុយ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​១៦​នាក់។ អ្វី​ដែល​ពិសេស​កៅអី​អាច​បត់​បាន និង​ផ្គុំ​ធ្វើ​ជា​គ្រែ​​បាន​ផង​ដែរ។

លើ​ជណ្ដើរ​របស់​យន្តហោះ​មាន​សរសេរ​ឈ្មោះ​របស់​គ្រួសារ​ Messi ដូច​ជា​ប្រពន្ធ Antonella និង​កូនៗ Thiago, Ciro និង Mateo។ នៅ​កន្ទុយ​យន្តហោះ​ក៏​មាន​សរសេរ​លេខ​១០ ដែល​ជា​លេខ​តំណាង​ឲ្យ Messi៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ