លទ្ធផលផ្លូវការនៃអ្នកឈ្នះពាន MAMA ២០១៨ សម្រាប់ថ្ងៃទី ២ នៅជប៉ុនយប់មិញ
- 2018-12-13 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលផ្លូវការនៃអ្នកឈ្នះពាន MAMA ២០១៨ សម្រាប់ថ្ងៃទី ២ នៅជប៉ុនយប់មិញ
ចន្លោះមិនឃើញ
ថ្ងៃទី ២នៃព្រឹត្តិការណ៍ Mnet Asian Music Awards ឆ្នាំ ២០១៨ បានប្រព្រឹត្តិទៅយ៉ាងរលូននៅពហុកីឡដ្ឋាន Saitama Super Arena ប្រទេសជប៉ុនកាលពីយប់ថ្ងៃទី ១០ ខែធ្នូ យប់មិញនេះ។
សម្រាប់ថ្ងៃទី ២ នេះដែរ តារាល្បីៗជាច្រើនបានមកចូលរួមក្នុងនោះមានតាំងពី BTS, TWICE, GOT7 ព្រមទាំងក្រុមថ្មីជាច្រើនទៀត។ ដោយឡែកព្រឹត្តិការណ៍យប់មិញក៏បានរកឃើញជើងខ្លាំងជាច្រើនដែលបានទទួលជ័យជម្នះពីការបោះឆ្នោតរបស់អ្នកគាំទ្រនៅជុំវិញពិភពលោក។
តោះមកដឹងទាំងអស់គ្នាពីអ្នកដែលបានលើកពានយប់មិញ៖
១. ពាន "Worldwide Icon of the Year” បានទៅលើ BTS
២. ពាន "Worldwide Fans' Choice Top 10 ” បានទៅលើ TWICE, MONSTA X, NCT 127, NU’EST W, Wanna One, BLACKPINK, GOT7, MAMAMOO, SEVENTEEN និង BTS
៣. ពាន "Favorite Music Video ” បានទៅលើបទ “IDOL” របស់ BTS
៤. ពាន "Favorite Vocal Artist” បានទៅលើ MAMAMOO
៥. ពាន "Favorite Male Dance Artist” បានទៅលើ BTS
៦. ពាន "Favorite Female Dance Artist” បានទៅលើ TWICE
៧. ពាន "Favorite Dance Artist Japan” បានទៅលើ Bullet Train
៨. ពាន "MAMA Style in Music Award” បានទៅលើ MONSTA X