ធនាគារ ស្ថាបនា រៀបចំកម្មពិធី «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»

  • 2024-05-13 04:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបរិច្ចាគឈាមរបស់អ្នកនៅថ្ងៃនេះ គឺពិតជាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ដែលកំពុងត្រូវការឈាមបន្ទាន់។ ធនាគារ ស្ថាបនា មានកិត្តិយសក្នុងការសហការជាមួយក្រុមហ៊ុន CBRE Cambodia អគារ ស្ថាបនា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មពិធី «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»

កម្មពិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងលើកទឹកចិត្តបុគ្គលិកក្នុងការចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម។

ធនាគារ ស្ថាបនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អ្នកទាំងអស់គ្នាដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងកម្មពិធីនេះ៕