ភាពយន្ត​កំពូល​ប្រចាំ​ឆ្នាំ​របស់​ថៃ "ព្រះ​ម៉ែ​នាគ​រាជ​វគ្គ​២" ដាក់​បញ្ចាំង​នៅ​កម្ពុជា​ចាប់​ពី​ស្អែក​នេះ​​

  • 2018-12-13 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ​ដំបូង​ថ្ងៃ​ទី ១៨ ខែ​តុលា​ឆ្នាំ ២០១៨ មក​ដល់​ពេល​នេះ គឺ​រកចំណូល​បាន​ដល់​ទៅ​ខ្ទង់​លាន​ដុល្លារ​ឯណោះ។​ ដោយ​សារ​តែ​ចំណូល​ដ៏​ច្រើន​បែប​នេះ បាន​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​ក្លាយ​ជា​ភាពយន្ត​កំពូល​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ថៃ​ ឆ្នាំ ២០១៨។ ភាពយន្ត​​នេះ​ជា​ការ​ដកស្រង់​ផលិត​បន្ត​ពី​រឿង​ភាគ "ព្រះ​ម៉ែ​នាគ​រាជ" ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ ដូច​ជា Nadech Kugimiya, Yaya Urassaya, Taew Natapohn និង​Ken Phupoom។

ភាពយន្ត​ "ព្រះ​ម៉ែ​នាគ​រាជ" ជា​ភាពយន្ត​ប្រភេទ​រន្ធត់ កំប្លែង ស៊ើប​អង្កេត និង​អាថ៌កំបាំង​​ លាយ​បញ្ចូល​គ្នា ធ្វើ​ឲ្យ​អ្នក​ទស្សនា​ត្រូវ​តែ​តាម​ដាន​ពី​ឈុត​មួយ​ទៅ​ឈុត​មួយ​ជា​បន្ត​បន្ទាប់។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ ភាពយន្ត​នេះ​ផលិត​បាន​យ៉ាង​ល្អ ដោយ​មាន​រូបភាព​ច្បាស់ និង​បច្ចេកទេស​កុំព្យូទ័រ​ផ្សេងៗ សម្រាប់​សត្វ​នាគ​គឺ​មិន​ចាញ់​ហូលីវូដ​ឡើយ​។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​កុំ​ភ្លេច​ទៅ​​ទស្សនា​ភាពយន្ត "ព្រះ​ម៉ែ​នាគ​រាជ​វគ្គ​២" ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ​ហើយ ដែល​នាំ​មក​ជូន​ដោយ​ Sabay MVP។

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ