វគ្គ​១៦​ក្រុម Liverpool អាច​មាន​វាសនា​ប៉ះ​ក្លឹប​យក្ស​អេស្ប៉ាញ​ទាំង​ពីរ Real & Barca

  • 2018-12-13 03:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល​ពាន​រង្វាន់ Champions League បាន​បញ្ចប់​សព្វគ្រប់​កាល​ពី​យប់​មិញ ក្នុង​នោះ​គេ​រក​ឃើញ​​១៦​ក្រុម​បាន​ឡើង​ទៅ​វគ្គ​បន្ត​ហើយ។

ក្រុម​​លេខ​មួយ​ក្នុង​ពូល​នីមួយ​ៗ​ពី​ពូល A ដល់ H មាន​៖ Dortmund, Barcelona, PSG, Porto, Bayern Munich, Manchester City, Juventus និង Real Madrid។ ចំណែក​ឯក្រុម​លេខ​ពីរ​ក្នុង​ពូល​មាន៖ Atletico Madrid, Spurs, Liverpool, Schalke 04, Ajax, Lyon, Roma និង Manchester United។

តាម​ច្បាប់​នៃ​ការ​ចាប់​គូ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ គេ​ត្រូវ​ដាក់​ក្រុម​លេង​មួយ​ក្នុង​ពូល​មួយ​ផ្នែក និង​លេខ​ពីរ​ក្នុង​ពូល​មួយ​ផ្នែក​ផ្សេង​គ្នា។ បន្ទាប់​មក​គេ​ចាប់​មួយ​ក្រុម​តាម​ផ្នែក​នីមួយ​ៗ ឲ្យ​ប៉ះ​គ្នា​តែ​ម្ដង។ លក្ខខណ្ឌ​ពិសេស​ប្រសិន​ចាប់​ចំ​​ក្រុម​ដល់​មក​ពី​លីគ​ជាមួយ​គ្នា គេ​ត្រូវ​ចាប់​ម្ដង​ទៀត។

មើល​តាម​លក្ខខណ្ឌ​នេះ​ Liverpool ដែល​ជា​ក្រុម​រង​ជើង​ឯក​ឆ្នាំ​មុន​​មាន​ឱកាស​ប៉ះ​ក្រុម​ខ្លាំង​ៗ​ច្រើន។ ជា​ពិសេស​ជួប​ជាមួយ Real Madrid ដែល​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​គ្នា​រដូវ​កាល​មុន៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ