Apple ថា​ចិន​អាច​ខាត​បង់​ធ្ងន់ធ្ងរ ​បើ​​ហាម​លក់​ iPhone ​នៅ​ចិន

  • 2018-12-14 02:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ដើម​សប្ដាហ៍​ Apple ត្រូវ​បាន​តុលាការ​ចិន​បង្គាប់​​ឲ្យ​ឈប់​លក់​ iPhone ចាប់​ពី​ស៊េរី​ iPhone X ចុះ​ក្រោម​ ​ក្រោម​ការ​ប្ដឹងផ្ដល់​​របស់​​ក្រុមហ៊ុន​ផលិត​ឈីប​ Qualcomm។ ទោះ​បី​មាន​ការ​ហាម​ឃាត់​នេះ​ក៏​ Apple នៅ​តែ​​​បន្ត​​លក់ iPhone នៅ​ចិន​ដដែល។

ឯកសារ​ច្បាប់​ថ្មី​​មួយ​របស់​ Apple ​បាន​រៀប​រាប់​លម្អិត​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ ប្រសិន​បើ​ការ​ហាម​ឃាត់​លក់ iPhone នៅ​ចិន​ត្រូវ​បាន​អនុវត្តន៍​មែន​នោះ។ ​ការ​ហាម​ឃាត់​នេះ​អាច​នឹង​​ធ្វើ​ឲ្យ Apple បាត់​បង់​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ហើយ​​រដ្ឋាភិបាល​ចិន​នឹង​​បាត់​បង់​​ប្រាក់​ពន្ធ​ជា​ច្រើន។

ក្នុង​ឯកសារ​ដដែល​ Apple និយាយ​ថា​ ខ្លួន​បាន​បង្កើត​ការងារ​ ៥ លាន​កន្លែង​ក្នុង​ប្រទេស​​ចិន ទាំង​លើ​ផ្នែក​សង្វាក់​ផលិតកម្ម និង​ការ​អភិវឌ្ឍ​​​​​​​ ហើយ​ការ​ហាម​ឃាត់​​នេះ​អាច​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ក្រុមហ៊ុន​​ដំឡើង​​ធំៗ​ដូច​ជា​ Foxconn ជា​​ដើម។

​​Apple បាន​បញ្ជាក់​បក​ស្រាយ​ដែរ​ថា​ អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​សម្រុះ​សម្រួល​ជា​មួយ​ក្រុមហ៊ុន Qualcomm ​លើ​ហាម​ឃាត់​លក់ iPhone នេះ។ រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ថា​​រឿង​ចម្រូងចម្រាស​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ នឹង​មាន​លទ្ធផល​បែប​ណា៕​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង