​ពេជ្រ អាវីហ្សា ជឿជាក់លើចិនសែ សុខចិត្តពន្យារមុខជំនួញរហូតដល់ឆ្នាំក្រោយ

  • 2018-12-14 03:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ទុន​ជាង​២ម៉ឺន​ដុល្លារ​បាន​ត្រៀម​រួច​ហើយ តែ​ពេជ្រ អាវីហ្សា ​មិន​ទាន់​ហ៊ាន​បើក​មុខ​ជំនួញ​ដែល​ជា​ក្ដី​ប្រាថ្នា​​ខំ​ប៉ង​អស់​ពេល​ដ៏​យូរ​​របស់​ខ្លួន​នោះ​ទេ ។ ដោយ​សារ​តែ​ចិន​សែ ​បាន​ទស្សន៍ទាយ​ថា ​មិន​ល្អ អាច​ជួប​បញ្ហា​ខាត​បង់ ទើប​ស្រី​ស្អាត​រូប​នេះ​រង់​ចាំ​ឱកាស​ល្អ​នៅ​ឆ្នាំ​ ២០១៩ ​វិញ​​។​​

​អា​វី​ហ្សា ​ឲ្យ​ដឹង​ថា ​បើ​តាម​ចិត្ត​ចង់​បើក​ជំនួញ​ឲ្យ​បាន​ឆាប់ៗ ​តែ​ចិន​សែ ​ប្រាប់​ថា ឆ្នាំ​នេះ​មិន​ល្អ​ទេ ព្រោះ​ឆុង​ឆ្នាំ បើ​ហ៊ាន​បើក​ហាង ច្បាស់​ជា​ជួប​រឿង​ក្ដៅ​ក្រហាយ ​ខាត​អស់​ទ្រព្យ​មិន​ខាន។ ​ដូច្នេះ​ហើយ ​ទើប​តារា​ច្រមុះ​ស្រួច​រូប​នេះ ​សុខ​ចិត្ត​រង់​ចាំ​ដល់​ឆ្នាំ​២០១៩ សិន។ ចំពោះ​ការ​រកស៊ី​វិញ អា​វី​ហ្សា​កំពុង​គិត​លើ​មុខ​ជំនួញ​២ គឺ​​លក់​កាហ្វេ និង​ផលិត​ផល​ថែរក្សា​សម្រស់ ដែល​រូប​នាង​ ​​ឈឺ​ក្បាល​បន្តិច ព្រោះ​មិន​ទាន់​សម្រេច​ចិត្ត​ច្បាស់​ថា ​គួរ​បើក​មួយ​ណា ព្រោះ​សុទ្ធ​តែ​ស្រលាញ់​ទាំង​ពីរ ​។

​តារា​សម្ដែង​ដែល​ធ្លាប់​រង​អំពើ​ហិង្សា​ពី​អតីត​សង្សារ ​បញ្ជាក់​ថា ​​នាង​​អាច​បើក​បាន​តែ​មួយ​មុខ​សិន​ប៉ុណ្ណោះ ​ព្រោះ​ពុំ​មាន​អ្នក​ណា​ជួយ​មើល​ការ​ខុស​ត្រូវ​ ជំនួស​នាង​បាន ។ ​យ៉ាង​ណា ​ហាង​ដែល​គ្រោង​បើក​នោះ ​ពេជ្រ អាវីហ្សា ​បង្ហើប​ថា ​មិន​ធំ​ពេក​នោះ​ទេ ត្រឹម​សម​ល្មម ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ៕​​​

​​ ​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី