ចប់កម្មវិធីសឹងមិនទាន់ Aaron ស្រូតមកផ្ទះមិនមែនដោយសារប្រពន្ធកូន តែដើម្បីស្វាគមន៍ឡានស្ព័រថ្មី
- 2018-12-14 06:22:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់កម្មវិធីសឹងមិនទាន់ Aaron ស្រូតមកផ្ទះមិនមែនដោយសារប្រពន្ធកូន តែដើម្បីស្វាគមន៍ឡានស្ព័រថ្មី
ចន្លោះមិនឃើញ
បន្ទាប់ពីបញ្ចប់ការងារសប្បុរសធម៌ភ្លាម តារាសម្ដែងហុងកុង Aaron Kwok ក៏បានប្រញាប់ប្រញាល់ទៅផ្ទះវិញភ្លែតមិនឲ្យយូរការឡើយ មូលហេតុមិនមែនចង់ជួបគ្រួសារទេ គឺដើម្បីចង់ឃើញឡានថ្មីរបស់លោក។
តារាសម្ដែងប្រុសរូបនេះ រាប់ចូលជាអ្នកដែលស្រឡាញ់ឡានទំនើបបំផុត ហើយហ៊ានចំណាយលុយមិនស្ដាយឡើយ ដើម្បីទិញឡានទាំងនោះមកជិះ។ ជាក់ស្ដែងកាលពីថ្ងៃទី ០១ ខែធ្នូ Aaron បានប្រញាប់មកផ្ទះវិញ បន្ទាប់ពីខ្លួនបានបញ្ចប់កម្មវិធីសប្បុរសធម៌ ដើម្បីមកស្វាគមន៍សមាជិកថ្មីគឺ រថយន្តទំនើបថ្មីសន្លាងមួយគ្រឿង។
តាមអ្នកដំណើរម្នាក់បានជិះឆ្លងកាត់ផ្ទះរបស់ Aaron និងបាននិយាយថា៖ "ខ្ញុំបានឃើញឡានធំមួយគ្រឿងនៅច្រកផ្លូវចូលផ្ទះគាត់។ ក្នុងឡានធំនោះ ខ្ញុំឃើញមានឡានស្ព័រពណ៌ខ្មៅមួយគ្រឿងយ៉ាងស្រស់ស្អាត។ Aaron វិញកំពុងឈរថតសកម្មភាពនោះយ៉ាងរំភើប។ ឡានថ្មីនោះដែរ ចតទុកនៅលើផ្លូវដើរ ហើយអ្នកណាដែលបានដើរកាត់ ច្បាស់ជាឃើញជាក់ជាមិនខាន! ពិតជាឡួអស់ស្ទះមែន”។
សម្រាប់រថយន្តស្ព័រប្រភេទនេះ មានត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះចេញលក់ជាពិសេស ហើយមួយក្នុងចំណោមនោះ ពេលនេះជារបស់ Aaron។ តាមប្រភពឲ្យដឹងថា វាមានតម្លៃ ៧,៥លានដុល្លារហុងកុង (តម្លៃប្រហែល ៩៦០ ៤១២ដុល្លារអាមេរិក)៕