មុនទិញមួកសុវត្ថិភាព គួរដឹងចំណុចទាំងនេះមិនមែនចេះតែទិញៗនោះទេ
- 2018-12-16 02:50:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទិញមួកសុវត្ថិភាព គួរដឹងចំណុចទាំងនេះមិនមែនចេះតែទិញៗនោះទេ
ចន្លោះមិនឃើញ
តាមច្បាប់ចរាចរណ៍ផ្លូវគោកអ្នកធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាព ប៉ុន្តែទំនងជាមានអ្នកប្រើប្រាស់មួកសុវត្ថិភាពមួយចំនួនមិនបានដឹងពីវិធីជ្រើសរើសមួកសុវត្ថិភាពប្រើឲ្យបានត្រឹមត្រូវនោះទេ។
បើតាមព័ត៌មានដែលអង្គការមូលនិធិបង្ការរបួសអាស៊ីបានផ្សព្វផ្សាយសន្និសីទប្រចាំឆ្នាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាកាលពីសប្តាហ៍មុនបានបង្ហាញពីវិធីចំនួនប្រាំមួយក្នុងការជ្រើសរើសមួកសុវត្ថិភាព។
ចំណុចទាំងប្រាំមួយនោះរួមានទី១ត្រូវជ្រើសរើសមួកសុវត្ថិភាពណាដែលសមល្មមនឹងទំហំក្បាលរបស់អ្នកប្រើប្រាស់ និងទីពីរត្រូវចេះពីនិត្យមើលខ្សែក្រោមចង្កាមានសភាពមាំល្អ។
សម្រាប់ចំណុចទី៣អ្នកប្រើប្រាស់ត្រូវពិនិត្យមើលលើភាពរឹងមាំរបស់ស្នោដែលមិនផុងឬទ្រុឌនៅពេលចុចដោយម្រាមដៃ និងចំណុចទី៤វិញគឺសម្បកមួកសុវត្ថិភាពមានពណ៌ស្រាល និងចាំងជាមួយពន្លឺឬភ្លើង។
ចំណែកចំណុចទី៥វិញគឺមួកសុវត្ថិភាពមានបន្ទះចំណាំងពន្លឺ និងចំណុចចុងក្រោយគឺមានស្លាកសញ្ញាបញ្ជាក់គុណភាព។
បើតាមប្រភពដដែលការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវនឹងជួយកាត់បន្ថយហានិភ័យនៃរបួសធ្ងន់ធ្ងរបាន៦៩ភាគរយ និងហានិភ័យនៃការស្លាប់ចំនួន៤២ភាគរយ។
ប្រភពខាងលើបានផ្តល់អនុសាសន៍ថាអ្នកប្រើប្រាស់គួរផ្លាស់ប្តូររាល់ពីរទៅបីឆ្នាំម្តងទៅជាគ្មានសញ្ញាថាខូចខាតក៏ដោយ។
គួរបញ្ជាក់ថាកាលពីខែវិច្ឆិកា កន្លងទៅនេះអ្នកស្លាប់ដោយធ្វើដំណើរតាមម៉ូតូមានចំនួន១២២នាក់ ក្នុងនោះ៧៧ភាគរយមិនពាក់មួកសុវត្ថិភាព៕