នេះតម្លៃរថយន្ត NISSAN TERRA ២០១៩ លក់នៅខ្មែរផ្លូវការ មានបច្ចេកវិទ្យាឡើងឡូយ!
- 2018-12-17 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតម្លៃរថយន្ត NISSAN TERRA ២០១៩ លក់នៅខ្មែរផ្លូវការ មានបច្ចេកវិទ្យាឡើងឡូយ!
ចន្លោះមិនឃើញ
រថយន្តថ្មីសន្លាងម៉ាក Nissan Terra ដែលមានតួជាប្រភេទរថយន្ត SUV គឺបានអភិវឌ្ឍដោយបំពេញបន្ថែមពីលើលក្ខណៈពិសេសរបស់រថយន្ត Nissan SUV ដែលបានរចនាកាលពីជាង ៦០ ឆ្នាំមុន ដែលរួមមានម៉ូដែលលេចធ្លោជាច្រើន ដូចជា រថយន្ត Nissan Patrol, Nissan Safari, Nissan Terrrano និង Nissan Xterra។
Nissan Terra បានរួមច្របាច់បញ្ចូលគ្នានូវសមត្ថភាពដំណើរការរបស់ម៉ាស៊ីនកម្រិតខ្ពស់បំផុត ជាមួយនឹងបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល និងប្រកបដោយផាសុកភាព ដែលអតិថិជនអាចធ្វើដំណើរកម្សាន្តទៅកាន់ទីឆ្ងាយបានប្រកបដោយទំនុកចិត្តខ្ពស់បំផុត។
រថយន្តថ្មីសន្លាងនេះមានបំពាក់ភ្លើងដឺមី (DRL) មានរាងកោងពិសេសដែលមិនគ្រាន់តែជាការរចនាបែបស៊ីវីល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជូនប្រព័ន្ធសុវត្ថិភាពបន្ថែម ដែលធ្វើឱ្យរថយន្តងាយនឹងមើលឃើញដោយអ្នកបើកបរផ្សេងទៀតនៅពេលបើកបរពេលថ្ងៃ ឬក្រោមអាកាសធាតុមានចុះអ័ព្ទ និងមានបំពាក់ចង្កៀងមុខ LED សម្រាប់ការបើកបរនាពេលយប់ផងដែរ។
ដោយមានបំពាក់សាក់ស៊ីគ្រោងតួច្រើនជាន់ដោយស្រោបប្រអប់ និងមានប្រវែងពេញលេញ រថយន្តម៉ូដែលនេះអាចបើកបរលើស្ថានភាពផ្លូវលំបាកដោយរក្សាលំនឹងបានយ៉ាងល្អ។ វាក៏មានបំពាក់ប្រព័ន្ធបូមក្រោយមានរបុំរ៉ឺស័រប្រាំតង់ និងភ្លៅកង់ក្រោយយ៉ាងរឹងមាំផងដែរ ដែលជួយធានាថាភាពរឹងមាំ និងភាពធន់របស់រថយន្តនេះ នឹងមិនប៉ះពាល់ដល់ផាសុកភាព និងភាពងាយស្រួលរបស់លោកអ្នកឡើយ។
កូនសោវៃឆ្លាត (i-Key) ដែលមានប៊ូតុងចុចបញ្ឆេះរថយន្តដ៏ល្បីល្បាញរបស់ Nissan ជួយកាត់បន្ថយភាពស្មុគស្មាញរបស់អ្នកបើកបរក្នុងការបើកសោចូលក្នុងរថយន្ត បញ្ឆេះរថយន្ត និងបើកបររថយន្ត។
តាបឡូជំនួយដល់ការបើកបរទំនើប (ADAD) អាចផ្ដល់ព័ត៌មានអំពីប្រវែងផ្លូវលំបាក ល្បឿនម៉ាស៊ីន សីតុណ្ហភាពខាងក្រៅ កុងទ័រសាំង ។ល។ ដល់អ្នកបើកបរ ហើយអ្នកបើកបរក៏អាចបញ្ជាប្រព័ន្ធសំឡេង សឺរ៉េប្រព័ន្ធបញ្ជាបើកបរ ព្រមទាំងការហៅទូរសព្ទតាម Bluetooth ផងដែរ។
អ្នករួមដំណើរក៏អាចមានអាម្មណ៍រីករាយជាមួយនឹងសីតុណ្ហភាពប្រកបដោយផាសុកភាព និងតាបឡូឌីជីថលបែបទំនើបរបស់ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិទាំងពីរផ្នែកនៅខាងមុខ រីឯស្លាបខ្យល់ខាងក្រោយ និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពកៅអីអង្គុយខាងក្រោយ ក៏ផ្ដល់ផាសុកភាពដល់អ្នករួមដំណើរផងដែរ។
ប្រព័ន្ធកម្សាន្តខាងក្រោយទំហំ ១០,១ អ៊ីញ កញ្ចក់កាត់បន្ថយសំឡេងរំខាន និងកន្លែងដាក់ដបទឹកចំនួន ១៤ អាចឱ្យធ្វើឱ្យដំណើរកម្សាន្តលក្ខណៈគ្រួសាររបស់លោកអ្នកកាន់តែមានភាពរីករាយមិនអាចបំភ្លេចបាន។
រថយន្ត SUV ប្រាំពីរកៅអីដែលមានម៉ូតរចនាដូចនៅក្នុងរោងកុន ស្រោបដោយស្បែកល្អ អាចបត់បាន ងាយស្រួលអង្គុយ និងមានទីធ្លាធំងាយស្រួលអង្គុយ ដោយគួរផ្សំជាមួយនឹង កៅអីជួរទី ២ អាចរុញទៅជំហៀងបាន 60:40 និង កៅអីជួរទី ២ បត់បាន 50:50 ដែលធ្វើឱ្យរថយន្តនេះកាន់តែមានភាពល្អប្រសើរសម្រាប់ទាំងផ្លូវក្នុងទីក្រុង និងផ្លូវលំបាកបែបដំណើរកម្សាន្តជាមួយគ្រួសារ និងមិត្តភក្តិ។
ទោះបីជាយ៉ាងណាក៏ យើងមិនអាចបំភ្លេចបានដែរនូវកៅអីអង្គុយខាងមុខគ្មានទំនាញ ដែលមានមុខងារសឺរ៉េប្រាំបីយ៉ាង និងមុខងារសឺរ៉េចង្កេះពីរយ៉ាង សម្រាប់អ្នកបើកបរ ព្រមទាំងមានការសឺរ៉េបួនយ៉ាងសម្រាប់អ្នកដំណើរនៅខាងមុខផងដែរ។
Terra ក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបដើម្បីផ្ដល់សុវត្ថិភាព និងទំនុកចិត្តដល់អ្នកបើកបរផងដែរ។ បច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ មានឈ្មោះថា ប្រព័ន្ធបម្លាស់ទីឆ្លាតវៃរបស់ Nissan ក្នុងនោះរួមមាន៖
បច្ចេកវិទ្យារក្សាសុវត្ថិភាពរបស់រថយន្តថ្មីសន្លាងម៉ាក Nissan Terra មានបន្ថែមប្រព័ន្ធមួយចំនួនដូចជា៖
រថយន្តនេះក៏មានបំពាក់សិនស័រមើលក្រោយបួនទិសសម្រាប់ការចត កាមេរ៉ាមើលក្រោយ ប្រព័ន្ធការពារចោរលួច សោរការពារចោរលួចដែលមានសំឡេងរោទ៍ VSS និងភ្លើងមុខផងដែរ។
លក្ខណៈពិសេសអំពីស្តង់ដារសុវត្ថិភាពរួមមានដូចជា៖
១) ប្រព័ន្ធហ្វ្រាំង ABS (ABS) ហ្វ្រាំងបែងចែកកម្លាំងអេឡិចត្រូនិក (EBD) ប្រព័ន្ធជំនួយហ្រ្វាំង (BA) ការគ្រប់គ្រងរថយន្តបែបឌីណាមិក (VDC)
២) សោរសុវត្ថិភាពការពារកូនក្មេង និងតួរថយន្តដ៏រឹងមាំ (រួមបញ្ចូលទាំងកន្លែងដែលងាយនឹងរងការប៉ះទង្គិច ដែលបានរចនាឡើងជាមួយកាប៊ីនរឹងមាំខ្លាំង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្ដល់ការការពារសម្រាប់លោកអ្នក និងអ្នករួមដំណើរជាមួយលោកអ្នកផងដែរ)។
Nissan Terra ជារថយន្តល្អជាងគេដោយសារតែជើងក្រោមរបស់វាមានកម្ពស់ ២២៥ មីល្លីម៉ែត្រ ដែលអាចជួយកាត់បន្ថយហានិភ័យនៃការខូចខាតដោយសារផ្លូវគ្រោះ ផ្លូវមិនល្អ និងការបើកបរក្នុងតំបន់លិចទឹកផងដែរ។
វាមានរហូតដល់ទៅ ៨ ពណ៌ គឺ ពណ៌ត្នោត, ប្រផេះ, ទឹកមាស, ក្រហម, ខ្មៅ, ខៀវ, ទឹកប្រាក់ និង ស ដែលមាននៅគ្រប់អគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។
អតិថិជនកក់រថយន្តថ្មីទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសត្រឹមតែ ៦៤ ៩០០ ដុល្លារអាមេរិក។
ព័ត៌មានបន្ថែមពីក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា ភីធីវ៉ាយ អិលធីឌី ទូរសព្ទ៖ +855 23 993 338 / +855 23 991 287 អស័យដ្ឋាន៖ អគារ 131B ផ្លូវ 271 សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ភ្នំពេញ។