អ្នក​គាំទ្រ​ផ្គូរផ្គង​ Tang ជាមួយ​ Aff ហើយ​នេះ​ជា​ចម្លើយ​តប​របស់​សាមីខ្លួន

  • 2018-12-18 09:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ជើង​ចាស់​ Tang Saksit បាន​បើក​បង្ហាញ​ជា​លើក​ដំបូង​ ពី​រឿង​រ៉ាវ​មួយ​ចំនួន​ក្រោយ​អ្នក​គាំទ្រ​ និង​ចង់​ឲ្យ​លោក​ទាក់ទង​ជាមួយ​នឹង​ Aff Taksaorn។

អ្នក​គាំទ្រ​មិន​តិច​ទេ​នាំគ្នា​ថ្លែង​ការ​យល់​ឃើញ​ដូចៗ​គ្នា​ ដោយ​ចង់​ឲ្យ​ Aff និង​ Tang ស្រឡាញ់​គ្នា​ ស្របពេល​ឃើញ​ពួកគេ​ទាំង​ ២​នាក់​ថត​រូប​ជាមួយ​គ្នា​ ពេល​ទៅ​ចូល​រួម​មង្គល​ការ​របស់​ DJ Push និង​ Jooy Warattaya។

ដោយ​សារ​កំណើន​អ្នក​ផ្គូរផ្គង​កាន់​តែ​ច្រើន​ទើប​ សាមី​ខ្លួន​ខាង​ប្រុស បង្ហាញ​ការ​យល់​ឃើញ​ដូចតទៅ៖ "នៅ​ពេល​ខ្ញុំ​មាន​វ័យ​កាន់​តែ​ច្រើន ចំណាប់​អារម្មណ៍​រឿង​ស្នេហា​ក៏​ចេះ​តែ​កាត់​បន្ថយ។ ខ្ញុំ​មិន​ដែល​គិត​រឿង​ស្នេហា​ទេ ប៉ុន្តែ​យ៉ាង​ណា​ខ្ញុំ​អាច​មាន​មិត្តស្រី​ម្នាក់​ និង​រួម​រស់​ជាមួយ​គ្នា​ ប៉ុន្តែ​យ៉ាងណា​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ទេ ហើយ​ក៏​មិន​ទាន់​ចង់​និយាយ​ពី​រឿង​នេះ​ដែរ។ ខ្ញុំ​ពិត​ជា​សុំទោស​ផង​ ប៉ុន្តែ​ខ្ញុំ​គិតបែប​ហ្នឹង​ពេល​នេះ​ ព្រោះ​ថា​ ខ្ញុំមិន​ដឹង​ថា​តើ​មាន​អ្វី​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ក្រោយ​ អ៊ីចឹង​មាន​តែ​តាម​ហ្នឹង​ យ៉ាង​ម៉េច​ ក៏​យ៉ាង​ហ្នឹង​ទៅ”។

ពេល​និយាយ​ទាក់ទង​ដល់​ Aff តារា​ប្រុស​រូបនេះ​បង្ហើប​ថា៖​ "ពេល​ពួក​យើង​បាន​និយាយ​ជាមួយ​គ្នា យើង​សប្បាយ​ចិត្ត​ ហើយ​គ្រប់​យ៉ាង​គឺ​រលូន។ ហើយ​បើ​រឿង​សួរ​ខ្ញុំ​ថា​ តើ​ខ្ញុំ​មាន​អារម្មណ៍​ឯកា ឬ​ក៏​អត់​នោះ? គឺ​ខ្ញុំ​ចង់​ប្រាប់​ថា​ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​ ចាប់​តាំង​​ពី​ពួកម៉ាក​ខ្ញុំ​ទាំង​អស់​គេ រៀបការ​ មាន​គ្រួសារ​ផ្ទាល់​ខ្លួនអស់”។

គិត​មក​ដល់​ឆ្នាំ​ ២០១៨​នេះ​ Tang មាន​អាយុ​ ៥១​ឆ្នាំ​ហើយ​ ប៉ុន្តែ​លោក​នៅ​តែ​សង្ហា​ ហើយ​ប្រជាប្រិយភាព​ក៏​នៅ​តែមាន​ មិន​សាបសូន្យ​ដែរ។ មួយ​វិញ​ទៀត​ បើ​គិត​ពី​រឿងស្នេហា នៅពេល​បច្ចុប្បន្ន​នេះ​ លោក​មិនទាន់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកណា​ឡើយ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី