Kwan បាន​កាដូពិសេសកម្រឃើញពីមុន ពី​សង្សារបណ្ដូល​ចិត្តក្នុង​ថ្ងៃបុណ្យណូអែល

  • 2018-12-26 03:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kwan Usamanee និង​គូស្នេហ៍​ថ្មី​បាន​ចំណាយ​ពេល​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ ប្រារព្ធ​ពិធី​តូច​មួយ​អបអរ​ថ្ងៃបុណ្យ​ណូអែល​ម្សិលមិញ​នេះ។

បន្ទាប់​ពី​បែក​គ្នា​ពី​ Golf Pechaya អស់​មួយ​រយៈ​មក​ តារា​សម្ដែង​ Kwan Usamanee ក៏​បាន​ជួប​ស្នេហ៍​ថ្មី​ គឺ​បុរស​អ្នកមាន​ហាយសូ​ មាន​ឈ្មោះ​ថា​ Patrick។ ពួកគេ​តែង​ចំណាយ​ពេល​ជុំ​គ្នា​ធ្វើ​រឿង​ល្អៗ បង្កើត​អនុស្សាវរីយ៍​មាន​ន័យ។ តួ​យ៉ាង​ដូច​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​ ដែល​ត្រូវ​ជា​ថ្ងៃ​បុណ្យ​ណូអែល​ ពួកគេ​បាន​ចំណាយ​ពេល​អបអរ​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ។

ក្នុង​នោះ Kwan ក៏​បាន​បង្ហោះ​រូបភាព​គូស្នេហ៍​ អង្គុយ​ជិត​តុក្កតា​ផ្កា​កុលាប​ក្រហម តុបតែង​ជា​កាដូ​លើ Instagram អមជាមួយ​នឹង​ឃ្លា "ស្រឡាញ់” ពេញ​ៗ​មាត់​ជូន​ចំពោះ​ប្រុស​កំពូល​ស្នេហ៍។

តុក្កតា​ផ្កា​នេះ​ដែរ ជា​អំណោយ​ពិសេស​បំផុត​ដែល​ Kwan ទទួល​បាន​នៅ​ពេល​នេះ​ ហើយ​ផ្កា​នេះ​ទៀត​សោតអាច​រក្សា​ទុក​បាន​ដល់​ទៅ​ ៥​ឆ្នាំឯណោះ។ វា​តំណាង​ក្ដី​ស្នេហ៍​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​ ដែល​គូស្នេហ៍​មាន​ឲ្យគ្នា៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី