Juventus ដាក់ Ronaldo បម្រុង​វិះ​ចាញ់​ក្រុម Atalanta យប់​មិញ

  • 2018-12-27 02:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​រក​គ្រាប់​ចុងក្រោយ ជួយ​ក្រុម​ Juventus ដែល​សល់​គ្នា​តែ​១០​នាក់​តាម​ស្មើ​ក្រុម Atalanta ២-២ នៅ​ Serie A សប្ដាហ៍​ទី​១៨​កាល​ពីយប់​មិញ។

ក្នុង​ការ​ប្រកួត​នេះ​លោក Massimiliano Allegri បាន​សម្រេច​ចិត្ត​ដាក់​កីឡាករ​ឆ្នើម​ Ronaldo​ឲ្យ​អង្គុយ​នៅ​កៅអី​បម្រុង។ ក្រុម​ភ្ញៀវ​ Juventus ជា​អ្នក​រក​គ្រាប់​បាន​មុន​នាទី​ទី​២ បន្ទាប់​ពី Berat Djimsiti របស់ Atalanta ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ តែ​នាទី​២៤ កីឡាករ Duvan Zapata ក៏​​បាន​ទាត់​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ Atalanta វិញ។

នាទី​៥៣ ខ្សែ​បម្រើ Rodrigo Bentancur របស់​ក្រុម​សេះ​បង្កង់​ទទួល​​​បាន​កាត​លឿង​ទី​២​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន។ ៣​នាទី​បន្ទាប់ Duvan Zapata រក​បាន​គ្រាប់​នាំ​មុខ​ឲ្យ​ម្ចាស់​ផ្ទះ​វិញ។ យ៉ាងណាមិញ Cristiano Ronaldo ដែល​ប្ដូរ​ចូល​នាទី​៦៥​​បាន​តែត​​បំប៉ោង​សំណាញ់​ជួយ​ក្រុម​តាម​ស្មើ​វិញ។

លទ្ធផល​នេះ​មិន​បាន​ជះ​ផល​អាក្រក់​ដល់​ Juventus ទេ ពោល​ពួក​គេ​នៅ​តែ​ឈរ​លេខ​១​ក្នុង​តារាង​ពិន្ទុ ខណៈ Atalantaនៅ​លេខ​៩៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ