អាស្រូវ១៨ករណី​ របស់ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សឆ្នាំ២០១៨

  • 2018-12-30 06:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៨ និងឈានមកដល់ចុងបញ្ចប់ក្នុងរយៈពេលមិនដល់ ៣៦ ម៉ោងទៀតផង ហើយឆ្នាំ ២០១៩ និងចូលមកជំនួស។ ក្រឡេកមកមើលរឿងអាស្រូវរបស់ក្រុមហ៊ុនបច្ចេកវិទ្យានានាក្នុងឆ្នាំ ២០១៨ នេះវិញក៏មានមិនតិចដែរ។ ប៉ុន្តែ ដោយសារវាជាឆ្នាំ ២០១៨ អ៊ីចឹងហើយ លើកនេះ Sabay រំឮកឡើងវិញនូវរឿងអាស្រូវចំនួន ១៨ ធំៗប្រចាំឆ្នាំនេះ មុនពេលដែលឆ្នាំ ២០១៩ ចូលមកដល់៖

១. ខែកុម្ភៈ៖ ក្រុមហ៊ុន Uber និង Waymo បានឡើងតុលាការពីបទប្ដឹងចោទប្រកាន់លួចយកបច្ចេកវិទ្យាសម្ងាត់សម្រាប់ការបើកបរដោយស្វ័យប្រវត្តិ។

២. ខែមិនា៖ កុងត្រារវាង Google និង ក្រសួងការពារជាតិអាមេរិក លើគម្រោងការ Maven ត្រូវបានលេចចេញ។

៣. ខែមិនា៖ រថយន្តតាក់ស៊ី Uber បើកបរដោយស្វ័យប្រវត្តិបានបុកស្ត្រីម្នាក់ក្នុងរដ្ឋ អារីហ្សូណា បណ្ដាលឲ្យបាត់បង់ជីវិត។

៤. ខែមិនា៖ Facebook បានប្រកាសពីការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាង ៨៧ លានគណនីក្រោមស្នាដៃក្រុមហ៊ុន Cambridge Analytica។

៥. ខែមិនា៖ Facebook ត្រូវបានគេចោទប្រកាន់ពីការបញ្ចេញពាក្យស្អប់ខ្ពើមលើបណ្ដាញសង្គមរបស់ខ្លួន ដែលជាហេតុអុជអាលនាំឲ្យមានការប្រើប្រាស់អំពើហិង្សាលើជនជាតិភាគតិច រ៉ូហ៊ីងញ៉ា នៅក្នុងប្រទេស មីយ៉ាន់ម៉ា។

៦. ខែមេសា៖ Mark Zuckerberg ជា CEO ក្រុមហ៊ុន Facebook ត្រូវបានអញ្ជើញឡើងសាវនាការនាទីក្រុង វ៉ាស៊ីងតោន នៅឯសភាជាតិ។

៧. ខែកក្កដា៖ ក្រុមហ៊ុន Google ទទួលការផាកពិន័យ ៥ ពាន់លានដុល្លារពីបទល្មើសក្នុងការគ្រប់គ្រងផ្ដាច់មុខ នូវផលិតផលក្នុងប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន។

៨. របាយការណ៍មួយបានបង្ហាញថា Google បានធ្វើការក្នុង Dragonfly ដែលជា Search Engine មួយក្នុងប្រទេសចិន។

៩. ខែសីហា៖ លោក Alex Jones ដែលជាអ្នកវិភាគទ្រឹស្តីទាក់ទងនឹង Infowars Consiracy ត្រូវបានដកចេញ ពីបណ្ដាញសង្គមមួយចំនួនធំ ដោយសារការអុជអាលនានា។

១០. ខែកញ្ញា៖ CEO ក្រុមហ៊ុន Google លោក Larry Page បដិសេធមិនចូលរួមក្នុងការឆ្លើយបំភ្លឺ ដល់គណកម្មការភ្នាក់ងារសម្ងាត់របស់ព្រឹត្តសភា (Senate Intelligence Committee)។

១១. ខែកញ្ញា៖ Elon Musk ដែលជា CEO របស់ Tesla និង SpaceX ត្រូវបង់ប្រាក់ ២០ លានដុល្លារក្រោយពីបង្ហោះសារលើ Twitter ថាខ្លួនចង់ដាក់ Tesla ជាក្រុមហ៊ុនឯកជនវិញ។

១២. ខែកញ្ញា៖ Facebook បានចេញមុខប្រកាសទៀតថា គណនីចំនួន ២៩ លានត្រូវបានគេ hack ដែលមានផ្ទុកដោយទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់។

១៣. ខែតុលា៖ របាយការណ៍មួយបានបង្ហាញថា បណ្ដាញសង្គម Google+ បានបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាង ៥០០ ០០០ គណនីហើយ Google ផ្ទាល់ព្យាយាមលាក់ពីមហាជន។

១៤. ខែតុលា៖ អ្នកចូលរួមបង្កើតប្រព័ន្ធប្រតិបត្តិការ Android និងជាម្ចាស់ក្រុមហ៊ុន Essential សព្វថ្ងៃ លោក Andy Rubin ត្រូវបានគេប្រាប់ឲ្យុដឹងថាបានទទួលប្រាក់ ៩០ លានដុល្លារជាថ្នូរនឹងការចាកចេញពីក្រុមហ៊ុន Google ពីរឿងអាស្រូវផ្លូវភេទរបស់លោក។

១៥. ខែតុលា៖ ភាពល្បីល្បាញរបស់ WhatsApp ក្នុងប្រទេសប្រេស៊ីល ត្រូវបានប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយបោកប្រាស់ សារបន្លំ និងភាពបន្លំទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតី។

១៦. ខែវិច្ឆិកា៖ បុគ្គលិក Google រាប់ពាន់នាក់ជុំវិញពិភពលោក បានរៀបចំការដើរចេញពីក្រុមហ៊ុន ដើម្បីឲ្យ Google ដោះស្រាយបញ្ហារឿងអាស្រូវផ្លូវភេទក្នុងក្រុមហ៊ុន។

១៧. ខែវិច្ឆិកា៖ តាមរបាយការណ៍មួយបានបង្ហាញថា Facebook បានជួលក្រុមហ៊ុនទំនាក់ទំនងសាធារណមួយ ក្នុងបំណងដើម្បីចោទប្រកាន់កំពូលសេដ្ឋី លោក George Soros ថាជាអ្នកធ្វើឲ្យ ចលនាឈប់លេង Facebook មានការកើនឡើង។

១៨. ខែវិច្ឆិកា៖ ក្រុមហ៊ុន Amazon បានប្រកាសថា ក្រុមហ៊ុននឹងបំបែកការិយាល័យកណ្ដាលរួមមួយ ឲ្យចេញជាពីរ ដែលមួយនៅក្នុងរដ្ឋ Virginia និង មួយទៀតនៅរដ្ឋ New York។

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ