​iPhone X/XS Max ត្រៀម​ដក​ខ្លួន​ពី​ទឹក​ដី​ចិន ហើយ​មក​ផលិត​នៅ​ប្រទេស​នេះ​ជំនួស​វិញ

  • 2018-12-29 02:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផែនការណ៍​បញ្ចប់​ការ​ផលិត​ iPhone ជំនាន់​ក្រោយ​នៅ​ប្រទេស​ចិន​នឹង​បញ្ចប់​ត្រឹម​ដើម​ឆ្នាំ ២០១៩ នេះ ខណៈ Apple នឹង​មាន​គម្រោង​ផ្លាស់ប្ដូរ​ទិសដៅ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​សម្រុក​ក្នុង​ប្រទេស​ឥណ្ឌា​វិញ។ តាម​រយៈ​ដៃ​គូ​សហការ​មាន​តាំង​ពី Foxconn, Pegatron និង Wistron កន្លង​មក​ទទួល​បាន​ជោគជ័យ​លើ​ការ​ដំឡើង​ iPhone 6s និង iPhone SE ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ។

បើ​យោង​តាម Reuters ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ Apple នឹង​ចាប់​ផ្តើម​ពង្រីក​រោងចក្រ​ដំឡើង iPhone សេរ៊ី​ខ្ពស់​មាន​ដូច​ជា iPhone X និង XS Max នា​ដើម​ឆ្នាំ ២០១៩ ក្នុង​ប្រទេស​ឥណ្ឌា ដោយ​ស្ថិត​នៅ រោងចក្រ Sriperumbudur របស់ Foxcon ក្នុង​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ Tamil Nadu។ ទំហំ​ចំណាយ​ក្រុមហ៊ុន​យក្ស​អាមេរិក​នឹង​វិនិយោគ​ទុន​បន្ថែម​ប្រមាណ ២៥ ពាន់​លាន​រូពី ឬ​ប្រហែល ៣៥៦ លាន​ដុល្លារ​ ដើម្បី​ពង្រីក​រោងចក្រ​និង​តម្រូវ​ការ​ចំណាយ​បន្ថែម។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ប្រចាំ​តំបន់​លោក M C Sampath។

ជាមួយ​ការ​វិនិយោគ​នេះ ក៏​រំពឹង​នឹង​បង្កើត​ឱកាស​ការងារ​ថ្មី​ចំនួន ២៥ ០០០ កន្លែង​ សម្រាប់​ប្រទេស​ឥណ្ឌា ហើយ​ក៏​ជា​សារ​ឆ្លើយតប​ទៅ​នឹង​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ផ្ទុះ​ឡើង​ជាមួយ​ប្រទេស​ចិន​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា