ប្រើ​កាមេរ៉ា Game Boy ស-ខ្មៅ យក​ទៅ​ច្នៃ​ចេញ​រូប​ថតមាន​ពណ៌​ឡើង​អ៊េម

  • 2018-12-28 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការ​បង្កើត​រូប​ថត​ពណ៌ស ខ្មៅ ឲ្យ​មាន​ពណ៌​បែប​រស់​រវើក​ត្រូវការ​ប្រើ​បន្ទះ Filter ពណ៌ក្រហម បៃតង និង​ខៀវ​។ លោក Matt Gray បាន​ប្រើ​បច្ចេកទេស​នេះ ក្នុង​ការ​ថតរូប​ជាមួយ​នឹង Game Boy Camera។ 

Game Boy មាន​ភ្ជាប់​ជាមួយ​កាមេរ៉ា ដែល​ចេញ​នៅ​ក្នុង​ឆ្នាំ ១៩៩៨​ ដោយ​អាច​ថត​បាន​រូបភាព​ស ខ្មៅ​ទំហំ ១២៨ x ១១២។

លោក Gray បាន​ថតរូប Subject នីមួយៗ​បី​ដង ជាមួយ​នឹង​បន្ទះ Filter ពណ៌​ខុសៗគ្នា​។​ ក្រោយ​ពេល​កាត់​ត ដោយ​បន្សំ​រូបភាព​បី​ជំនាន់​បញ្ចូល​គ្នា​ទៅ​ជា​រូប​តែ​មួយ ពណ៌​រូបភាព​បាន​លាយ​ចូលគ្នា​បង្ហាញ​រូបភាព​មួយ​បែប​គួរ​ឲ្យ​ចាប់​អារម្មណ៍​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ petapixel   ប្រែ​សម្រួល៖ ប៊ុនធឿន